ប៉ោយប៉ែត៖ អ្នកស្លាប់និងរបួសជាពល ករខ្មែរច្រើននាក់ត្រូវបានគេដឹកតាមរថយន្តសង្រ្គោះពីចំណុចកើតហេតុទៅចូលមន្ទីរពេទ្យស្រុកអារញ្ញក្រោយគ្រោះថ្នាក់ចរាចរដ៏រន្ធត់មួយនៅខេត្តស្រះកែវប្រទេសថៃនាព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
សំឡេងក្មេងតូចម្នាក់ស្រែកទ្រហោយំក្នុងមន្ទីរពេទ្យម្តាយរបស់គេឈ្មោះវ៉ាន់សុខលីស្លាប់បាត់បង់ជីវិតហើយបុរសជាឱពុកក៏របួសធ្ងន់ទាំងមិនទាន់ឈប់បៅដោះ ។
តាមសេចក្តីរាយការណ៌ពីប្រទេសថៃបានឲ្យដឹងថាមនុស្សប្រុសស្រី២នាក់ស្លាប់ និងប្រុសស្រី៣នាក់រងរបួសធ្ងន់និង១១នាក់ផ្សេងទៀតរួមទាំងកុមារខាងលើរងរបួសស្រាល ។
ប្រភពថាពលករទាំងនេះទើបឆ្លងដែនពីច្រករបៀងមួយក្នុងស្រុអូរជ្រៅខេត្តបន្ទាយមានជ័យហើយជួបកើតមានគ្រោះថ្នាក់ ចរាចរនៅក្នុងស្រុកអារញ្ញខេត្តស្រះកែវ ដោយសារថយន្តបើកលឿនហើយក្រឡាប់ជាច្រើនត្រឡប់។
ពលករគ្រប់គ្នាបើទៅរកការងារធ្វើលើទឹកដីថៃគួរគប្បីទៅតាមលក្ខណៈស្របច្បាប់ចៀសវៀងគ្រោះថ្នាក់ដោយប្រការណាមួយគ្មានអ្នកទទួលខុសត្រូវ ៕ វណ្ណា