តុលាការឃុំខ្លួន, បុរសម្នាក់យកស្នចាក់បងប្រុសខ្លួនឯង របួសធ្ងន់

ចែករំលែក៖

ខេត្តកណ្ដាល៖ នៅល្ងាចថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០១៨ លោក គឹម ម៉េង ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួនជនសង្សយ័ម្នាក់ ពាក់ពន្ធ័យកស្នមកចាក់ បងប្រុសខ្លួនឯង បណ្តាលអោយរងរបួសធ្ងន់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ហិង្សាមានស្ថានទម្ងន់ទោស” ប្រព្រឹត្តនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល កាលពីថ្ងៃទី៣១ ខែកុម្ភះ ឆ្នាំ២០១៨ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។

ជនត្រូវចោទមានឈ្មោះ ឈ្មោះ អ៊ុយ រ៉េន ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។

សូមជម្រាបថា៖បុរសម្នាក់ត្រូវបាននគរបាល ចាប់ខ្លួន បន្ទាប់ពី បានធ្វើសកម្មភាព យកស្នផ្លែពីរ ទៅចាក់ ជាប់ឆ្កឹង លើផ្ទៃមុខប្អូនប្រុសខ្លួន ដោយសារតែផឹកស្រាស្រវឹង ខឹងប្អូនស្ដីប្រដៅ កាលពីម៉ោង១០ និង៣០នាទីយប់ ថ្ងៃទី៣១មករា នៅ ផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ អ៊ុយ សំណាន ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃ្លាំងលិច ឃុំលើកដែក ស្រុកកោះធំ​ ខេត្តកណ្ដាល មុខរបរ នេសាទ ។

នគរបាលបានឱ្យដឹងបន្ថែមថា ជនសង្ស័យ និងជនរងគ្រោះ គឺជាបងប្អូនបង្កើតនឹងគ្នា ហើយជនសង្ស័យ អ៊ុយ រ៉េត ជាមនុស្សញៀនស្រា តែងផឹកស្រាជាប្រចាំថ្ងៃ ។ លុះនៅមុនពេលកើតហេតុខាងលើប្រមាណជា ១០ថ្ងៃមកហើយ ដែលជនសង្ស័យបានមក ស្នាក់នៅផ្ទះជនរងគ្រោះ អ៊ុយ សំណាន ដែលជាប្អូនបង្កើត ហើយតែងតែផឹកស្រាស្រវឹងរាល់ថ្ងៃ ដោយរាល់ពេលស្រវឹងតែងនិយាយឡូឡា រំខានបងប្អូន និងអ្នកជិតខាង។ លុះនៅថ្ងៃហេតុខាងលើ ជនសង្ស័យដែលបានផឹកស្រវឹងតាំងពីថ្ងៃ ហើយនិយាយឡូឡាដដែលៗ ពេលនោះជនរងគ្រោះជាប្អូន បាននិយាយណែនាំអោយឈប់ផឹក និងកុំស្រែកឡូឡារំខានគេឯងទៀត បើពុំដូច្នោះទេ ខ្លួននិងមិនអោយស្នាក់នៅលេងផ្ទះបន្តទៀតទេ គឺនិងដេញអោយត្រលប់ទៅវិញហើយ ។ ពេលនោះស្រាប់តែពេលនោះជនសង្ស័យជាបង បានប្រកាន់ខឹងរួចបានស្ទុះទៅយក ស្នមុខពីរ ដែលសៀតជាប់ជញ្ជាំងផ្ទះរបស់ជនរងគ្រោះ មកចាក់ទៅលើជនរងគ្រោះជាប្អូន ត្រូវចំផ្ទៃមុខខាងឆ្វេងបណ្ដាលអោយជាប់ផ្លែស្នរនៅនិងមុខ រួចហើយជនសង្ស័យបានដើរចុះដើរឡើងស្រែកឡូឡាពេញភូមិ ។ ចំណែកជនរងគ្រោះ ត្រូវបានគេបញ្ជូនទៅមន្ទីពេទ្យ។

ក្រោយពីទទួលពត៌មាន នេះ នគរបាលប៉ុស្ដិ៍លើកដែក បានចុះស្រាវជ្រាវដល់កន្លែងកើតហេតុ រួចបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ  ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print