ករណីបើករថយន្តបុករះនៅកណ្តាលទីក្រុងសៀងហៃ បណ្តាលឲ្យមានអ្នករង របួសធ្ងន់ស្រាលជិត២០នាក់នោះ នៅពេល នេះ ក្រុមប៉ូលិសកំពុងតែបើកការសើុប អង្គេតជាទ្រង់ទ្រាយធំ ដោយខ្លាចជាសកម្មភាពវាយប្រហារភេរវកម្ម។ មកទល់ពេលនេះមិនទាន់មានការសន្និដ្ឋានច្បាស់ថា ជាគ្រោះថ្នាក់ឬចេតនានោះឡើយ។
សារព័ត៌មានស៊ីនហួ បានដកស្រង់សម្តី មន្ត្រី ប៉ូលិសចិនឲ្យដឹងថា រថយន្តមួយ គ្រឿង បានបោះពួយទៅបុកអ្នកថ្មើរជើង នៅឯទីប្រជុំជន ក្នុងទីក្រុងសៀងហៃ នាព្រឹកថ្ងៃសុក្រ ទី២ខែកុម្ភៈ ដោយបាន បណ្តាលឲ្យមនុស្ស ១៨នាក់ រងរបួស ខណៈ៣នាក់ក្នុងចំណោមនោះ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរខ្លាំង។
គួរជម្រាបថា ហេតុការណ៍ខាងលើបាន កើតឡើង នៅចំខាងមុខហាងកាហ្វេ Star Buck មួយកន្លែងនៅក្នុងទីក្រុងសៀងហៃ ហើយមូលហេតុដែលបានបណ្តាលឲ្យ មានហេតុការណ៍ដ៏រន្ធត់នេះ កំពុងបន្តស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិសនៅឡើយ។
ចិនជាប្រទេសដែលមានការយាមកាមយ៉ាងតឹងតែងបំផុត ប៉ុន្តែប៉ុន្មានឆ្នាំចុង ក្រោយនេះ ក៏រងនូវការវាយប្រហារជាច្រើន ករណី បង្កឡើងដោយក្រុមជនជាតិភាគ តិចអ៊ុយហ្គ័រ ដែលរដ្ឋាភិបាលចិនចាត់ទុកថាជាក្រុមភេរវកម្ម៕
ម៉ែវ សាធី