ប្តីកាប់ដើមឈើប្រពន្ធឈរក្បែររលំចំក្បាលស្លាប់

ចែករំលែក៖

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុដោយសាតែ ប្តីរបស់ខ្លួន កាប់ដើមឈើមិនបានចាប់អារម្មណ៍ថាប្រពន្ធនៅក្បែរក៏ដួលរលំចំត្រូវក្បាល់យ៉ាងធ្ងន់ធ្ងរ។

ហេតុការកាប់ដើមឈើរលំត្រូវក្បាល់ប្រពន្ធស្លាប់នោះបានកើតឡើងនៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃសុក្រ២រោចខែមាឃឆ្នាំ រកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០២ខែគម្ភ:ឆ្នាំ២០១៨ត្រង់ចំណុចអូរល្អះតូចស្ថិតនៅភូមិ៥ឃុំត្រពាំងច្រេសស្រុកកូនមុំខេត្តរតនគិរី ។

តាមប្រភពបានឱ្យដឹងថាស្រី្តរងគ្រោះមានឈ្មោះមេងរឹមអាយុ២១ឆ្នាំជនជាតិខ្មែរ។
ឯប្តីជាអ្នកកាប់ដើមឈើបង្ករឱ្យមានគ្រោះថ្នាក់ដល់ប្រពន្ធនោះមានឈ្មោះ នួន អាយុ២៤ឆ្នាំជនជាតិខ្មែរ រស់នៅភូមិកើតហេតុខាងលើ។

បុរសរូបនោះបានប្រាប់សមត្ថកិច្ចថារូបគាត់ពេលដែលកំពុងតែកាប់ដើមឈើមិនបានដឹងថាប្រពន្ធឈ ក្បែរនោះទេលុះដល់ពេលដើមឈើរលំដល់ដីទៅហើយទើបដឹងថាប្រពន្ធនៅក្បែររងគ្រោះរហូតដល់ស្លាប់បាត់ទៅហើយ។

ក្រោយសមត្ថកិច្ចធ្វើការត្រួតពិនិត្យរួចរាល់ក៏បានប្រគល់សាកសពឲ្យសាច់ញ្ញាត្តិក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ដោយ៖ថង់ វិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print