លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុណ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅល្ងាចថ្ងៃសៅរ៍ ៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៨ ដដែល លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក​ និងឧតុនិយម បានអញ្ជើញបន្តដំណើរចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្រ រាមគុណ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

គួរជម្រាបថា ប្រព័ន្ធធារាសាស្ត្រ រាមគុណ ត្រូវបានសាង សង់ឡើងក្រោមហិរញ្ញប្បទានពីប្រទេសជប៉ុន និងអនុវត្តគម្រោងដោយក្រុមហ៊ុន Tidal Marine Engineering SDN,BHD ដែលជាក្រុមហ៊ុនសាង សង់មកពីប្រទេសម៉ាឡេសុី ។ ការងារដែលអនុវត្ត រួមមាន ៖
– សាងសង់សំណង់ក្បាលហុងទឹក ចំនួន ០១ កន្លែង
– សាងសង់សំណង់នាំទឹក ចំនួន ០១ កន្លែង
– ស្តារប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦,៤០ គម
– ស្តារប្រឡាយថ្នាក់ទី ២ ប្រវែង ៤២,៥០ គម
– ស្តារ និងសាងសង់ប្រឡាយដោះទឹក ប្រវែង ៥២,៩០ គម
– ស្តារប្រឡាយថ្នាក់ទី ៣ ប្រវែង ៧៧,៦៥ គម
-​ សាងសង់សំណង់ពាក់ព័ន្ធ សរុបចំនួន ៣០០ កន្លែង
– សាងសង់អគារសហគមន៍កសិករប្រើប្រាស់ទឹក ចំនួន ០១ កន្លែង ។

នៅពេលបញ្ចប់ការដ្ឋាន ប្រព័ន្ធធារាសាស្ត្រ រាមគុណ នឹងក្លាយទៅជាប្រព័ន្ធធារាសាស្ត្រមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ ពិសេសគឺអាចនាំទឹកឱ្យចូលដល់ដីស្រែប្រជាកសិករតែម្តង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print