ព្រឹត្តិការណ៍សំខាន់ៗនៅលើពិភពលោកដែលចាប់អារម្មណ៍បំផុតនៅចុងសប្តាហ៍នេះ

ចែករំលែក៖

នៅចុងសប្តាហ៍នេះមានរឿងរ៉ាវដែលចាប់អារម្មណ៍បំផុតត្រូវបានប្រព័ន្ធផ្សព្វ ​ផ្សាយនានាបានផ្សព្វផ្សាយយ៉ាងគគ្រឹក គគ្រេង ទទួលបានការតាមដាន ពីមហា ជននៅជុំវិញពិភពលោក ។ ខាងក្រោមនេះជារឿងរ៉ាវដែលបានកើតឡើងនៅចុងសប្តាហ៍នេះ៖ អាមេរិកកំពុងជំរុញឲ្យមានរដ្ឋប្រហារនៅវេណេហ្សុ៊យអេឡាៈ
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានលើកឡើងថា យោធា វេណេហ្ស៊ុយអេឡាអាចនឹងធ្វើរដ្ឋប្រហារ ទម្លាក់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពី អំណាច។ សកម្មភាពត្រូវបានគេចាត់ទុក ថា ជាការញុះញង់កម្លាំងយោធាចូលរួមធ្វើរដ្ឋប្រហារតែប៉ុណ្ណោះ។

ការថ្លែងបែបនេះរបស់ លោក ធីលលែរ សុន កើតមានឡើងនៅចំពេលវេណេ ហ្សុ៊យអេឡា កំពុងជាប់គាំងផ្នែកនយោ បាយ ខណៈ រដ្ឋាភិបាលទីក្រុងការ៉ាកាស់ បានចង្អុលមុខទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អាមេរិក CIA កំពុងជួយគំាទ្រ និងបណ្ដុះបណ្ដាល ក្រុមប្រឆាំងបង្កចលាចលនៅក្នុងប្រទេស។

យ៉ាងណាក៏ដោយ ជុំវិញការលើកឡើង នេះដែរ រដ្ឋមន្ត្រីការបរទេសវេណេហ្សុ៊យអេឡា លោក Jorge Arreaza បានរិះគន់ យ៉ាងខ្លាំងលើលោក ធីលលែរសុន ព្រម ទាំងអំពាវនាវឱ្យប្រទេសអាមេរិកឡាទីនទាំងអស់ រួមគ្នាប្រឆាំងនឹងសត្រូវរួម។ «ពួកចក្រពត្តិ គឺជាសត្រូវរួមរបស់យើង… ត្រាំ បានប្រឆាំងនឹងមិុចស៊ីកូ ក្នុងវិធីសាស្ត្រ ដូចគ្នា ដែលគាត់ប្រើប្រាស់ប្រឆាំងនឹង វេណេហ្ស៊ុយអេឡា និងជនអន្តោប្រវេសន៍អាមេរិកកណ្ដាល»។
ឧទ្ធម្ភាគចក្របុកគ្នាស្លាប់៥នាក់នៅ បារាំងៈឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា បណ្តាលឲ្យធ្លាក់ឆេះខ្ទេចខ្ទី នៅក្បែរបឹង មួយ នៃតំបន់ Var ស្ថិតនៅជិតទីក្រុង សាំងត្រូប៉ែស (Saint-Tropez) ភាគ អាគ្នេយ៍ប្រទេសបារាំង នៅព្រឹកថ្ងៃសុក្រ នេះ (ម៉ោងនៅទីក្រុងប៉ារីស) និងបានបង្កឲ្យមនុស្សជិះទាំងអស់៥នាក់ នៅលើ ឧទ្ធម្ភាគចក្រទាំងនោះ បាត់បង់ជីវិត។ នេះ បើតាមការចេញផ្សាយដោយ សារព័ត៌មាន ស៊ីនហួ នៅល្ងាចថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

មន្ត្រីប៉ូលិសក្នុងតំបន់ បានអះអាងថា «ឧទ្ធម្ភាគចក្រពីរគ្រឿងបានបុកគ្នា។ មួយ គ្រឿងមានផ្ទុកមនុស្ស៣នាក់ និងមួយ គ្រឿងទៀតផ្ទុក២នាក់។ ពួកគេទាំងអស់ បានបាត់បង់ជីវិត ប៉ុន្តែនៅមានសាកសព មួយ ដែលមិនទាន់អាចទាញចេញពីបំណែកឧទ្ធម្ភាគចក្រទាំងនោះបាន»។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រពីរគ្រឿងបានដឹកយោធាធ្វើការហ្វឹកហ្វឺនជំនាញ ដែល គ្រប់គ្រងដោយសាលាយោធាមួយកន្លែង ប៉ុន្តែដោយសារការហោះខុសបច្ចេកទេស ទើបបណ្តាលឲ្យបុកគ្នា ធ្លាក់នៅតំបន់ក្បែរបឹងមួយនៅទីក្រុងខាងលើនេះតែម្តង។

ពលរដ្ឋតំបន់ Afrin ស្នើឲ្យអន្តរជាតិ ជួយក្រោយមានអ្នកស្លាប់ច្រើនដោយការវាយប្រហាររបស់ទួរគីៈការផ្គត់ផ្គង់នៅក្នុងមន្ទីរពេទ្យនៅឯទីក្រុង Afrin នៃភាគខាងជើងប្រទេសស៊ីរី កាន់ តែធ្លាក់ចុះជាលំដាប់ ខណៈនៅលើគ្រ ែពេញដោយអ្នករងរបួស ប្រឡាក់ឈាម ពេញខ្លួន បន្ទាប់ពីពួកគេរត់គេចចេញពីការវាយប្រហាររបស់កងកម្លាំងទួរគី នៅក្នុង ប្រតិបត្តិការបោសសម្អាត ពួកសកម្ម ប្រយុទ្ធឃើដ YPG។ នេះបើតាមការចេញ ផ្សាយដោយ សារព័ត៌មាន Russian Today នៅរសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ ២០១៨។

វីដេអូនៅកន្លែងកើតហេតុបានបង្ហាញពីឈាមប្រឡាក់ពេញឥដ្ឋមន្ទីរពេទ្យ ត្រូវបានគេជូតសម្អាតរីឯសាច់ញាតិជនរងគ្រោះជាច្រើននាក់ បានទួញសោកទ្រហោយំគួរឱ្យ សង្វេគ។ ជាមួយគ្នានោះដែរ ថ្លែងនៅក្នុង បទសម្ភាសន៍ជាមួយ Russian Today បុរស ម្នាក់ដែលប្រឡាក់ឈាមពេញមុខ បាន និយាយថា «យើងបានចាកចេញពីតំបន់ Raju នៅពេលយន្ដហោះចម្បាំងមួយគ្រឿងចាប់ផ្ដើមវាយប្រហារមកលើពួកយើង ហើយមិនតែប៉ុណ្ណោះវា ក៏បានវាយប្រហារជាច្រើនលើកមកលើពួកយើងផងដែរ នៅពេលខ្ញុំកំពុងស្ថិតនៅជាមួយបងប្អូនប្រុសខ្ញុំ និងគ្រួសាររបស់ខ្ញុំ ដូច្នេះអ្វីដែលខ្ញុំចង់ បានគឺសូមឱ្យ អន្តរជាតិធ្វើអ្វីម្យ៉ាង ដើម្បី បញ្ឈប់ការវាយប្រហារភេរវកម្មរបស់ទួរគី ប្រឆាំងនឹងជនស៊ីវិល»។
កម្មករអណ្តូងរ៉ែ ជិត១ពាន់នាក់ត្រូវ បានជួយសង្គ្រោះនៅអាហ្វ្រិកខាងត្បូងៈ
ក្រុមអ្នកជួយសង្រ្គោះអាហ្វ្រិកខាងត្បូងបានឱ្យដឹងថា កម្មករទាំងអស់ ៩៥៥នាក់ ដែលជាប់គាំងនៅក្នុងអណ្ដូងរ៉ែមាសមួយកន្លែង ត្រូវបានគេទាញចេញដោយសុវត្ថិ ភាព មកលើផ្ទៃដីវិញហើយនៅថ្ងៃសុក្រ នេះ។ នេះបើតាម ការចេញផ្សាយដោយ សារព័ត៌មាន BBC នៅរសៀលថ្ងៃសុក្រ ទី២ ខែកុម្ភៈ ឆ្នាំ២០១៨។

យោងតាមក្រុមអ្នកជួយសង្គ្រោះ កម្មករទាំងនេះបានជាប់គាំងនៅក្នុងអណ្ដូងរ៉ែមាស ប៊ីទ្រិច (Beatrix) តាំងតែពីយប់ថ្ងៃពុធ មកម៉្លេះ បន្ទាប់ពីដាច់ចរន្តអគ្គិសនី។ ចំណែឯអ្នកនាំពាក្យក្រុមហ៊ុន ស៊ីបានយ៉េ ស្ទីលវ៉តធើរ (Sibanye-Stillwater) លោក ចេមស៍ វែលស្ទែដ (James Wellsted) ក៏បានអះអាងដូច្នេះថា «មនុស្សទាំងអស់ត្រូវបានគេទាញចេញមកខាងក្រៅ ដោយ សុវត្ថិភាព… ហើយពិតណាស់មានករណី កង្វះជាតិទឹក និងសម្ពាធឈាមឡើងខ្ពស់ ប្រាកដមែន តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ»។

ទីក្រុងប៉េកាំងកំពុងតែធ្វើការពិភាក្សាគ្នាមួយ ជាមួយនឹងទីក្រុងកាប៊ុល ជុំវិញការ សាងសង់មូលដ្ឋានយោធាៈ
មន្ត្រីអាហ្វហ្គានីស្ថាន បាននិយាយថា ដោយព្រួយបារម្ភខ្លាច ពួកសកម្មប្រយុទ្ធនៅអាហ្វហ្គានីស្ថាន លួចចូលមកក្នុងតំបន់ក្បែរលើទឹកដីចិននោះ ទីក្រុងប៉េកាំងកំពុងតែធ្វើការពិភាក្សាគ្នាមួយ ជាមួយនឹងទីក្រុង កាប៊ុល ជុំវិញការសាងសង់មូលដ្ឋានយោធា មួយ។

គេហទំព័រ Yahoo News ចេញផ្សាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ បានរាយ ការណ៍ថា មូលដ្ឋានទ័ពថ្មីនេះ នឹងត្រូវ កសាងឡើង ក្នុងតំបន់ភ្នំដាច់ស្រយាល Wakhan Corridor ក្នុងប្រទេសអាហ្វហ្គា នីស្ថាន ជាទីដែលសាក្សី បានរាយការណ៍ ថា បានឃើញកងទ័ពចិននិងទ័ពអាហ្វហ្គានីស្ថាន កំពុងធ្វើប្រតិបត្តិការយាមល្បាតរួមគ្នា។
លោក Mohammad Radmanesh ជា មន្ត្រីនាំពាក្យក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បាននិយាយថា មន្ត្រីចិននិងអាហ្វ ហ្គានីស្ថាន បានពិភាក្សាគ្នា អំពីគម្រោង នេះ កាលពីខែធ្នូកន្លងទៅ ប៉ុន្តែសេចក្តី លម្អិតនៃគម្រោង នៅតែកំពុងធ្វើការ បញ្ជាក់ ហើយអាហ្វហ្គានីស្ថាន នឹងកសាងមូលដ្ឋានទ័ពនោះចំណែករដ្ឋាភិបាលចិន បានប្តេជ្ញាជួយផ្នែកហិរញ្ញវត្ថុ និងផ្តល់ សម្ភារនិងការហ្វឹកហាត់ ដល់ទាហាន អាហ្វហ្គានីស្ថាន។

ការប្រកួតកីឡាអូឡាំពិករដូវរងា ធ្វើឲ្យកូរ៉េទាំងពីរកាន់តែជិតស្និទ្ធៈអ្នកប្រវត្តិសាស្ត្រ កីឡាកូរ៉េខាងត្បូង មួយរូបបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា គោលនយោបាយសហរដ្ឋអាមេរិក ប្រឆំាងនឹងកូរ៉េខាងជើង មិនបានជួយបន្ធូរ បន្ថយភាព តានតឹងលើឧបទ្វីបកូរ៉េទេ ប៉ុន្តែកីឡាអូឡាំពិករដូវងា 2018 Pyeongchang Winter Olympics គឺជាឱកាសល្អមួយសម្រាប់ការផ្លាស់ប្តូរ។

លោក Gwang Ok ជាសាស្ត្រាចារ្យ ផ្នែកកាយសិក្សា នៅសាកលវិទ្យាល័យ ជាតិ Chungbuk ដែលធ្វើការស្រាវជ្រាវ លើឥទ្ធិពលប៉ះពាល់ នៃអាណានិគមនិយម ជប៉ុន លើការអភិវឌ្ឍកីឡា បានប្រាប់ កាសែត UPIថា ពលរដ្ឋកូរ៉េខាងត្បូងកំពុងតែស្វាគមន៍យ៉ាងខ្លាំង ចំពោះការបន្ធូរ បន្ថយ ភាពតានតឹងនេះ ព្រោះវិធានការ ដទៃបានត្រឹមតែធ្វើឲ្យចំណងមិត្តភាពអន្តរកូរ៉េជាប់ គាំងប៉ុណ្ណោះ។

យោងតាមកាសែត UPI លោកសាស្ត្រា ចារ្យ កាយសិក្សារូបនោះ ក៏បានឲ្យដឹង ផងដែរថា ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន កំពុងស្ថិតនៅក្នុងផ្លូវប្រើប្រាស់ឱកាសនេះ ដើម្បីបន្ធូរ បន្ថយភាពតានតឹង ហើយការប្រើប្រាស់ស្មារតីកីឡាអូឡាំពិក ធ្វើឲ្យមាន ការស្រុះស្រួលគ្នានោះ គឺមានសារសំខាន់ ជាខ្លាំង ចំណែកគោលនយោបាយ និង គោលបំណងរបស់កូរ៉េខាងជើង ក៏មានការ ផ្លាស់ប្តូរដែរ ។

ក្រុមប្រឆាំងជាច្រើននៅថៃចុះចូលជា មួយរដ្ឋាភិបាលយោធាៈប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់ថៃ បានផ្សាយនៅថ្ងៃសុក្រថា អតីតសមាជិកក្រុមបំបែកខ្លួនរបស់ថៃចំនួន ប្រហែល ២.០០០នាក់ ដែលជាអង្គការរំដោះឯក ភាព Pattani និងក្រុម Barisan Revolusi Nasional (BRN) បានសម្តែងនូវការត្រៀម ខ្លួន ក្នុងការប្រគល់ខ្លួនឱ្យអាជ្ញាធរថៃ។
យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ បានឲ្យដឹងដោយផ្អែកតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ថា អតីតក្រុមសកម្មប្រយុទ្ធរាប់ពាន់នាក់ បានបោះបង់ចោលការតស៊ូ ហើយ បានសម្តែងការត្រៀមខ្លួនដើម្បីចូលរួមក្នុងគម្រោងរបស់រដ្ឋដែលមានឈ្មោះថា “នាំ ប្រជាជនមកផ្ទះ” ដើម្បីលើកទឹកចិត្តឱ្យ ប្រជាជនដាក់អាវុធ និងចុះចាញ់។

យោងតាមកាសែតបានឲ្យដឹងថា ប្រជា ជនដែលបានសម្តែងការត្រៀមលក្ខណៈដើម្បីចុះចាញ់ ដែលកាលពីមុនពួកគេបានចាកចេញពីប្រទេសនេះដើម្បីគេចពីការធ្វើទុក្ខបុកម្នេញចំពោះការវាយប្រហារដែលធ្វើឡើងដោយក្រុម PULO និង BRN ហើយនៅពេលនោះ ពួកគេលាក់ខ្លួននៅ រដ្ឋមួយចំនួនដូចជានៅប្រទេស ប្រ៊ុយណេ និងប្រទេស ម៉ាឡេស៊ី ក៏ដូចជានៅក្នុង ប្រទេស Scandinavian និងនៅមជ្ឈិមបូព៌ា៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print