ប៉ាគីស្ថានរងការចោទប្រកាន់ថាបានផ្តល់ទីជម្រកដល់ក្រុមតាលីបង់

ចែករំលែក៖

នៅក្នុងសកម្មភាពថ្មីបំផុត ប្រធានាធិប តីអាហ្វហ្គានីស្ថាន លោក Ashraf Ghani កាលពីថ្ងៃទី២ ខែកុម្ភៈ បានចោទប្រកាន់ ប៉ាគីស្ថានថា បានផ្តល់ទីជម្រកដល់ក្រុម ភេរវកម្មតាលីបង់ លាក់ខ្លួនដោយសុវត្ថិ ភាព។

នៅក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ ប្រធានាធិបតី Ghani បានស្នើដល់ប៉ាគី ស្ថាន ត្រូវតែចាប់ផ្តើមធ្វើសកម្មភាពជាបន្ទាន់ ចំពោះក្រុមបង្កភាពចលាចលនៅក្នុងប្រទេស ច្រើនជាងការសន្យា។

ប្រធានាធិបតីអាហ្វហ្គានីស្ថានក៏បាន បញ្ជាក់ទៀតថា រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នឹងផ្តល់បញ្ជីឈ្មោះបុគ្គលដែលបានឡើងគម្រោងវាយប្រហារនៅទីក្រុងកាប៊ុលនាពេលកន្លងមក ហើយសង្ឃឹមថា ប៉ាគីស្ថាននឹងមានសកម្មភាពច្បាស់លាស់ទៅលើ ក្រុមភេរវកម្មទាំងនោះ។

កាលពីដើមសប្តាហ៍កន្លងមក ក្រសួងការបរទេសប៉ាគីស្ថានបានប្រគល់ក្រុម ភេរវករ២៧នាក់ មកពីក្រុមតាលីបង់ និង បណ្តាញ Haqqani ឲ្យទៅអាហ្វហ្គានីស្ថាន ដើម្បីចោទប្រកាន់ទោស។

ទំនាក់ទំនងរវាងប៉ាគីស្ថាន នឹងអាហ្វ ហ្គានីស្ថាន ប្រឈមមុខតានតឹងដាក់គ្នាក្រោយពេលទីក្រុងកាប៊ុលចោទប្រកាន់ទីក្រុងអ៊ិស្លាមម៉ាបាដមិនសហការប្រឆាំង ភេរវកម្ម។ មិនតែប៉ុណ្ណោះ ប៉ាគីស្ថានបានបញ្ជូនក្រុមភេរវករទៅកាន់អាហ្វហ្គានីស្ថានវាយប្រហារទៀតផងកាលពីពេលកន្លង មក។

ការចោទប្រកាន់ប៉ាគីស្ថានថា ជាទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករតាលីបង់ធ្វើឡើងក្រោយពេលដែលអាហ្វហ្គានីស្ថាន រងការវាយប្រហារភេរវកម្មនៅកណ្តាលទីក្រុងកាប៊ុលបានសម្លាប់មនុស្សប្រមាណ ១០៣នាក់។ ចំពោះករណីនេះ ប្រធានា ធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានសម្ដែងនូវការមិនពេញចិត្តយ៉ាងខ្លាំង ហើយថែម ទាំងបានទាមទារឲ្យមានការធ្វើសកម្ម ភាពដោយមិនរុញរាដើម្បីប្រឆាំងទៅនឹងក្រុមតាលីបង់។

ក្រោយភេរវកម្មនៅកាប៊ុលនេះកើត ឡើង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏បានសម្ដែងនូវការមិន ពេញចិត្តយ៉ាងខ្លាំងចំពោះរឿងនេះ ហើយលោកបានធ្វើការថ្កោលទោសទៅលើក្រុមតាលីបង់ ដែលត្រូវបានគេស្គាល់ថា ជា ក្រុមភេរវជននៅពីក្រោយរឿងបំផ្ទុះគ្រាប់បែកកន្លងមក។

លោក ដូណាល់ ត្រាំ បានលើកឡើងថា សហរដ្ឋអាមេរិកនៅតែប្តូរផ្ដាច់ក្នុងការគាំទ្រឲ្យអាហ្វហ្គានីស្ថានមានសុវត្ថិភាព និង មិនមានភេរវកម្មមកលើសម្ពន្ធមិត្តរបស់ ខ្លួន រួមទាំងប្រទេសដទៃទៀតដែលពុំគាំទ្រនូវមនោគមន៍វិជ្ជាអាក្រក់របស់ពួកគេ។

លោកបានបន្ថែមទៀតថា ឥឡូវនេះ ប្រទេសទាំងអស់គួរធ្វើសកម្មភាពដោយ មិនរួញរាក្នុងការប្រឆាំងទៅនឹងក្រុមតាលីបង់ និងបក្ខពួកដទៃទៀតដែលជួយគាំទ្រ ពួកគេ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏បានចោទប្រកាន់ប៉ាគីស្ថានថា បានផ្តល់ ទីជម្រកដល់ក្រុមតាលីបង់ ហើយអាមេរិកក៏បានសម្រេចកាត់ជំនួយរាប់រយលាន ដុល្លារដល់ប្រទេសនេះ។ ប៉ុន្តែប៉ាគីស្ថានបានច្រានចោលការចោទប្រកាន់ខាងលើ របស់អាមេរិកពីការផ្តល់កន្លែងលាក់ខ្លួនដោយសុវត្ថិភាពដល់ក្រុមតាលីបង់៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print