បុរស​ញៀនថ្នាំម្នាក់​បានស្ទុះ​ទៅ​ទាញ​ចង្កូត​រថយន្តបណ្តាល​ឲ្យ​ជ្រុល​ឡើង​ខឿន​សួនច្បារទ្រូងផ្លូវ​ប៊ិះ​ក្រឡាប់ក្រោយពីឈ្លោះជាមួយ​ប្រពន្ធលើរថយន្តក្រុង

ចែករំលែក៖

ខេត្តកំពង់ចាម ៖ អ្នកធ្វើដំណើរ​ជាច្រើន​នាក់ ខណះកំពុងជិះលើ​រថយន្តក្រុង​មួយគ្រឿងក្នុងនោះ​មាន​ ខ្មែរ និង​ បរទេស​ផង​នោះ បាន​ភ័យ​ស្រែកស្លន់ស្លោរ​ ដោយសារ​បុរស​អ្នកដំណើរ​ម្នាក់ ដែល​ឈ្លោះ​ជាមួយ​ប្រពន្ធ បានក្រោកដើទៅជិតតៃកុងរថយន្តហើយស្ទុះ​ទាញ​បួង​ចង្កូតរថយន្ត ដែល​កំពុង​បើកបរ​នៅលើ​ផ្លូវជាតិ​លេខ៦ អា បណ្តាល​ឲ្យ​ជ្រុល​ឡើង​ខឿន​សួនច្បារទ្រូងផ្លូវ​ប៊ិះនិង​ក្រឡាប់ ។

ហេតុការដ៏លស់ព្រលឹងនេះកើតឡើងនៅវេលាម៉ោង ៩:៣០ នាទីព្រឹក ថ្ងៃច័ន្ទ ៥រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិងថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៦ អា ត្រង់ចំណុច​គីឡូ​លេខ៧០ ក្នុងភូមិ​រវៀង ឃុំ​ខ្នុរ​ដំបង ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។

លោកវរសេនីយ៍ ប្រាក់ សុគន្ធ អធិការនគរបាលស្រុកជើងព្រៃបានឲ្យដឹងថា រថយន្តក្រុង​ដឹក​អ្នកដំណើរ ដែលជួបហេតុការនេះ ម៉ាក​ហ៊ីយ៉ានដាយ១គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 3A-1863 បើកបរ​ដោយ​ឈ្មោះ ភុំ ណាក់ ភេទ​ប្រុស អាយុ២៥ឆ្នាំ នៅ​ភូមិ​ចុង​ដូង ឃុំ​ចុង​ដូង ស្រុក​បារាយ​រណ៍ ខេត្តកំពង់ធំ ។ បាន​ដឹក​អ្នកដំណើរ​ខ្មែរ និង​បរទេស​ពេញ​រថយន្ត ចេញពី​រាជធានី​ភ្នំពេញ​ដើម្បី​ឆ្ពោះទៅកាន់​ទឹកដី​អង្គរ​ខេត្តសៀមរាប។
លោកបន្តថា តាមសាក្សីដែលជាអ្នកដំណើរលើរថយន្តបានឲ្យដឹងថា ក្នុងខណះពេលមកជិតដល់កន្លែងកើតហេតុ ស្រាប់តែ អ្នកដំណើរ​ម្នាក់​ឈ្មោះ សំ សុ​ជាន ភេទ​ប្រុស អាយុ៣០ឆ្នាំ រស់នៅ​ភូមិ​គោក​ចាន់ ឃុំ​តា​សោម ស្រុក​អង្គ​ជុំ ខេត្តសៀមរាប បានឈ្លោះ​ជាមួយ​ប្រពន្ធ​ឈ្មោះ តឹ​ប នី​ន អាយុ២៩ឆ្នាំ ហើយដើរទៅជិតតៃកុងរថយន្ត និងស្ទុះ​ទៅ​ចាប់ទាញ​ចង្កូតរថយន្ត​ក្រុង ដែល​កំពុង​បើកបរ​តាមផ្លូវ​ជាហេតុ​ធ្វើ​ឲ្យ​រថយន្ត​រេពេញផ្លូវ និង​បាន​បុកឡើងលើ​សួនច្បារ​ដាំ​លំអរទ្រូង​ផ្លូវទើបលែងទៅមុខ ជាមួយហេតុការដ៏ញាក់សាច់លស់ព្រលឹងនេះ ក៏ធ្វើរឲ្យអ្នកដំណើរ​លើ​រថយន្តក្រុង មាន​ខ្មែរ និងបរទេស នាំគ្នា​ភ័យ​ស្លន់ស្លោស្រែកពេញរថយន្ត ។

លោកអធិការក៏បានបន្ថែមថា ចំណែកជនបង្ករ ដោយសារហេតុតែ​ខឹង​ពេកត្រូវបាន​អ្នកធ្វើដំណើរ​នាំគ្នា​វាយបណ្តាលឲ្យបែកច្រមុះនិងមុខមាត់ផងដែរ ។​

លោកអធិការក៏បានបញ្ជាក់ឲ្យដឹងដែរថា ករណីនេះជនបង្ករក្រោយកើតហេតុត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ជើងព្រៃ ដើម្បីសួរនាំ ហើយ​តាម​តាមរយៈ​ការធ្វើ​តេស្ត​ទឹកនោម ក៏បានរកឃើញ​មាន​សារធាតុ​ញៀននៅក្នុងខ្លួន​ផងដែរ។

បច្ចុប្បន្នជនបង្ក​ខាងលើ​បានបញ្ជូនមកដល់ផែនកណ្តាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមរួចហើយនៅព្រលប់នេះ នឹងត្រៀម​បញ្ជូនទៅ​សាលាដំបូង​ខេត្តចាត់ការតាមច្បាប់ ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print