នារីម្នាក់ខូចចិត្តប្តីមានស្រី ប៉ងលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វា តែត្រូវប្រជាការពារខណ្ឌឃាត់ទាន់

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែមានវិបត្តិប្តីមានស្រី នារីម្នាក់ប៉ុនប៉ងលោតទឹកសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាថ្មី  តែមិនបានដូចបំណង ព្រោះមានប្រជាពលរដ្ឋអ្នកធ្វើដំណើរ និងប្រជាការពារ សមត្ថកិច្ចឈរជើងនៅគោលដៅនោះជួយអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង៨ព្រឹក ថ្ងៃ អង្គារ ៦រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ស្ថិតនៅចំណុចនៅលើស្ពានជ្រោយចង្វាថ្មី សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាការពារខណ្ឌជ្រោយចង្វា បានប្រាប់អោយដឹងថា មុនពេលកើតហេតុគេឃើញមាននារីម្នាក់មានវ័យប្រហែលជាង៣០ឆ្នាំ បានជិះម៉ូតូឌុបពីផ្ទះជួល នៅម្តុំហាងរំចង់ សង្កាត់ព្រែកលៀប ប៉ុនប៉ងលោតទឹកទន្លេរសម្លាប់ខ្លួននៅលើស្ពានជ្រោយចង្វាថ្មី ដោយសារតែមានវិបត្តិគ្រួសារ(ប្តីមានស្រី) តែសំណាងល្អត្រូវប្រជាពលរដ្ឋអ្នកធ្វើដំណើរឃើញបែបនេះ បានមកប្រាប់ ប្រជាការពារ សមត្ថកិច្ចឈរជើងនៅគោលដៅចុងស្ពានត្(រើយខាងកើត)នោះទៅជួយអន្តរាគមន៍ឃាត់យកមកសាកសួរទាន់ពេលវេលា។

បន្ទាប់ពីកើតហេតុនារីរងគ្រោះបានខលទូរស័ព្ទទៅបងប្អូនអោយមកយកទៅផ្ទះវិញ ដោយមិននិយាយអ្វីទាំងអស់៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print