នាវាស្វែងរក ប្រភេទ Seabed Constructor ដឹកនាំក្រុមនាវាក្នុងការស្វែងរកយន្តហោះMH370 បាត់ខ្លួន នៅពេលនេះនាវាខាងលើក៏បានបាត់ខ្លួន ចេញពីប្រព័ន្ធរ៉ាដា រយៈពេល៣ថ្ងៃមកហើយ។
នាវារ៉ុករកខាងលើ ជារបស់ប្រទេសន័រវេយ ត្រូវបានក្រុមហ៊ុន Ocean Infinity ជួលដើម្បីស្វែងរកយន្តហោះម៉ាឡេស៊ីដែលបានបាត់ខ្លួនតាំងពីថ្ងៃទី ៨ខែមីនាឆ្នាំ២០១៤ ជាមួយនិងអ្នកដំណើរ អាកាសយានិក ២៣៩ ក្រោយពេលហោះហើរចេញពីទីក្រុងកូឡាឡំពួរទៅកាន់ប្រទេសចិន។
នៅពេលនេះប្រព័ន្ធទំនាក់ទំនងនៅលើនាវារ៉ុករកខាងលើ ត្រូវបានបិទរយៈពេល៣ថ្ងៃកន្លងមក។ ការបាត់ខ្លួននាវារ៉ុករកខាងលើបានធ្វើឲ្យក្រុមអ្នកស្វែងរកយន្តហោះ MH370 មានការតក់ស្លុតយ៉ាងខ្លាំង ហើយបានធ្វើការប្រៀបធៀបនិងការបាត់ខ្លួនរបស់ MH370ផងដែរ។ នៅពេលដែលយន្តហោះបាតុខ្លួន ប្រព័ន្ធប្រកាសអាសន្ននិង ទំនាក់ទំនង នៅលើយន្តហោះក៏ត្រូវកាត់ផ្តាចក្រោយជិត១ម៉ោង ហោះហើរ។
ប៉ុម្តែ ខុសពី យន្តហោះ នាវារ៉ុករក Seabed Constructor បានទំនាក់ទំនង ឡើងវិញជាមួយមន្ទីបញ្ចាការក្រោយកាត់ផ្តាច់៣ថ្ងៃ ហើយពេលនេះនៅតែបន្តសកម្មភាពរបស់ខ្លួននៅមហាសមុទ្រឥណ្ឌាដដែល។
នាវា Seabed Constructor ជាប្រភេទទំនើបបំផុតលើពិភពលោក ដោយមានប្រព័ន្ធបច្ចេកវិទ្យា ទំនើបនៅក្នុងការស្វែងរកយន្តហោះបាតខ្លួន។
កិច្ចព្រមព្រៀង រវាងរដ្ឋាភីបាល ម៉ាឡេស៊ីនិងក្រុមហ៊ុនស្វែងរកយន្ត ខាងលើ ដោយមានតម្លៃរហូតដល់ទៅ ៧០លានដុល្លារ ប្រសិនបើរកឃើញនៅក្នុងរយៈពេល៩០ថ្ងៃ៕
ដោយ៖ មែវ សាធី