រុស្ស៊ីប្រកាសអាសន្នព្រមានពីក្រុមភេរវកម្មនៅស៊ីរីមានមីស៊ីលទំនើបៗ

ចែករំលែក៖

ក្រោយពេលក្រុមភេរវកម្មនៅស៊ីរីបានប្រើប្រាស់មីស៊ីលទំនើប ៗ បង្កការគំរាម កំហែងជាទ្រង់ទ្រាយធំដល់សន្តិសុខនៅ ក្នុងតំបន់និងលើពិភពលោកមក រដ្ឋាភិ បាលរុស្ស៊ីបាន ប្រកាសកាលពីថ្ងៃទី ៥ខែ កុម្ភៈថា ក្រុមភេរវកម្មនៅក្នុងប្រទេសស៊ីរី មាននៅក្នុងដៃប្រព័ន្ធមីស៊ីល ការពារដែន អាកាសបំពាក់លើស្មា ។ ការព្រមានខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលយន្តហោះចម្បាំង Su-25 របស់រុស្ស៊ី ត្រូវក្រុមភេរវកម្មបាញ់ទម្លាក់ស្ថិតនៅក្នុងខេត្តIslip ភាគខាងជើងស៊ីរីកាលពីថ្ងៃទី៣ខែកុម្ភៈ។

អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់ថា «យើងមានក្តីបារម្ភយ៉ាងខ្លាំង ពីការពិត ថាក្រុមភេរវកម្ម នៅស៊ីរីមានអាវុធទំនើប សម្រាប់ការពារដែនអាកាស ។ ចំណុច ទាំងនេះ បង្កើនការគំរាមកំហែង ទ្រង់ទ្រាយធំដល់តំបន់និងពិភពលោកទាំងមូល។

ស្ថានភាពនៅស៊ីរី នៅតែមិនទាន់ស្ងប់ នៅឡើយទេ សមរភូមិជាច្រើនចំណុចនៅ តែក្តៅគគុក ដោយមានការប្រឈមមុខ ដាក់គ្នា រវាងកងកម្លាំងច្រើនក្រុមផ្សេងៗ គ្នា។ អង្គការឃ្លាំមើលសិទ្ធិមនុស្ស នៅស៊ីរី បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍ទី ៣ កុម្ភៈ ក្រុមឧទ្ទាមស៊ីរី មួយក្រុមនៅតំបន់ខេត្ត អ៊ីដឡិប បានបាញ់មីស៊ីល កម្ទេចយន្ត ហោះចម្បាំង របស់រុស្ស៊ី មួយគ្រឿង ដែល កំពុងតែធ្វើប្រតិបត្តិការ ទម្លាក់គ្រាប់បែក នៅទីនោះ។ នៅមិនឆ្ងាយពីនោះប៉ុន្មានដែរ កងទ័ពទួរគី មានស្លាប់៧នាក់ ក្នុងការវាយ តទល់គ្នា ជាមួយក្រុមកម្លាំងឃើដស៊ីរី។

យន្តហោះទម្លាក់គ្រាប់បែករបស់រុស្ស៊ី ប្រភេទ Soukhoï SU-25 ត្រូវបានក្រុម ឧទ្ទាមបាញ់ទម្លាក់ នៅក្បែរក្រុងMaasran ភាគខាងជើងស៊ីរី ។ លោក Abdel Rahmane នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរីបានឲ្យដឹងថា ក្រុមឧទ្ទាម ដែលបាន បាញ់កម្ទេចយន្តហោះនោះ គឺជាក្រុម Hayat-Tahrir al-Cham ដែលជាក្រុមឧទ្ទាម ស៊ីរី ស្និទ្ធនឹងក្រុមអាល់កាយអ៊ីដា។ យោង តាមប្រភពដដែល បានឲ្យដឹងថា ក្នុងរយៈ ពេល២ថ្ងៃចុងក្រោយនេះ រុស្ស៊ី បានបញ្ជូន យន្តហោះមកទម្លាក់គ្រាប់ ជាច្រើនចំណុច ក្នុងខេត្តIdleb ដែលបច្ចុប្បន្ន នៅសល់តែ តំបន់នេះមួយប៉ុណ្ណោះ ដែលមិនស្ថិតក្រោមការកាន់កាប់របស់រដ្ឋាភិបាលស៊ីរី។

ដោយឡែក ក្រសួងការពារជាតិរុស្ស៊ី ក៏បានបញ្ជាក់ឲ្យដឹងដែរថា យន្តហោះ ទម្លាក់គ្រាប់បែករបស់រុស្ស៊ីមួយគ្រឿង ពិតជាត្រូវបានក្រុមឧទ្ទាមស៊ីរី បាញ់កម្ទេច មែន។ ចំណែកអ្នកបើកបរយន្តហោះនោះ បានចុចប៊ូតុង លោតចេញតាមឆត្រយោង មកខាងក្រៅ មុននឹងបានយកកាំភ្លើង បាញ់សម្លាប់ខ្លួនឯង ពេលធ្លាក់មកដល់ដី។ ក្រសួងការពារជាតិរុស្ស៊ី បានលើកឡើងថា មីស៊ីល ដែលក្រុមឧទ្ទាមប្រើប្រាស់នោះ អាចជាប្រភេទមីស៊ីលបាញ់កម្ទេចលើ អាកាស។ បើសិនជាក្រុមឧទ្ទាមនេះ មានមីស៊ីលប្រភេទនេះប្រើមែន គឺមាន ន័យថា វាជាគ្រោះថ្នាក់ធំណាស់ ដល់ប្រតិបត្តិការរបស់យន្តហោះចម្បាំងនៅតំបន់នោះ មិនថាតែយន្តហោះរបស់រុស្ស៊ី ឬយន្តហោះរបស់អាមេរិក នោះទេ។

ដោយឡែក នៅតំបន់Afrine ឯណោះ វិញ ទាហានទយរគី៧នាក់ បានស្លាប់ ក្នុង ការប្រឈមមុខបាញ់តទល់ ជាមួយនឹង ក្រុមឃើដស៊ីរី។ ទួរគីបានបញ្ជូនទ័ព ចូល មកក្នុងដីស៊ីរី តាំងតែពីថ្ងៃ២០មករា ដោយ អះអាងថា គឺដើម្បីកម្ទេចក្រុមភេរវកម្ម ដែលនៅតាមបណ្តាយព្រំដែន រវាងស៊ីរី នឹងទួរគី។

គួរកត់សម្គាល់ថា ក្រុមភេរវកម្មដែល ទួរគីលើកឡើងនោះ គឺជាក្រុមកួដស៊ីរី ដែលក្រុមនេះ គឺជាសម្ពន្ធមិត្តរបស់កងទ័ពអាមេរិក ក្នុងការប្រយុទ្ធបោសសម្អាត ក្រុម ជីហាដអង្គការរដ្ឋអ៊ិស្លាម។ ប្រការនេះ បានធ្វើឲ្យលោកប្រធានាធិបតីទួរគី ត្រូវ ប្រទេសមួយចំនួន រិះគន់ជាខ្លាំង ថាកំពុង ឈ្លានពានស៊ីរី។ យ៉ាងណាមិញ លោកអ៊ែរ ដូហ្កាន់ បានឆ្លើយតបនឹងការរិះគន់ របស់ លោកម៉ាក្រុងវិញថា សូមបារាំងកុំភ័យអី ទួរគីគ្មានបំណងឈ្លានពានស៊ីរីទេ។ ទួរគីចូលទៅកម្ទេចក្រុមភេរវកម្មតែប៉ុណ្ណោះ។

ដោយឡែក បើតាមប្រភពពីវិមានប្រធានាធិបតីបារាំង បានឲ្យដឹងថា លោក ម៉ាក្រុង និងលោកអ៊ែរដូហ្កាន់ បាននិយាយ គ្នាតាមទូរស័ព្ទ អំពីកាលវិភាគ នៃគម្រោង ស្វែងរកសន្តិភាពនៅស៊ីរី។ សម្រាប់ទួរគី បានបញ្ជាក់ថា គឺដល់ពេលដែល ប្រធា នាធិបតីស៊ីរី បាសាអាល់ អាសាដ ត្រូវតែ ចុះចេញពីអំណាច ដើម្បីអាចសម្រុះសម្រួលភាគីស៊ីរីទាំងអស់ឡើងវិញ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print