គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៩ ខាងមុខ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងដល់ទីតាំងការដ្ឋាន និងការប្រជុំវាយតម្លៃទៅលើការអនុវត្តនីតិវិធី គុណភាពសំណង់ សក្តានុពលនៃគម្រោង និងការទទួលផលរបស់ប្រជាពលរដ្ឋជាច្រើនលើកច្រើនសាររួចមក គម្រោងប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ត្រូវបានជ្រើស រើសជាគម្រោងដែលល្អបំផុតរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ។

សូមរំលឹកជូនថា គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ដែលជាផ្នែកមួយនៃគម្រោងប្រព័ន្ធធារាសាស្ត្រតំបន់ខ្ពង់រាប និងការគ្រប់គ្រងវិស័យធនធានទឹក (Upland Irrigation and Water Resources Management Sector Project) មានទីតាំងស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានចាប់ដំណើរការបើកការដ្ឋានអនុវត្ត កាលពីខែមីនា ឆ្នាំ ២០១៦ ដោយមានទំហំការងារ ៖
– សាងសង់ប្រឡាយមេ ០១ ខ្សែ ប្រវែង ១៨.៥៤២ ម ( ក្នុងនោះ ផ្នែកក្បាលប្រឡាយមេប្រវែង ២.៥០០ ម ជាប្រឡាយបេតុង )
– ប្រឡាយរង ០៣ ខ្សែ ប្រវែង ៨.២២៤ ម (ក្នុងនោះ ផ្នែកក្បាលប្រឡាយរងប្រវែង ១.៣៥០ ម ជាប្រឡាយបេតុង )
– ប្រឡាយជេីងក្អែប ( ជាប្រឡាយបេតុងទាំងអស់ ) ចំនួន ២១ ខ្សែ មានប្រវែងសរុប ១០.៨០០ ម
– ប្រឡាយដោះទឹក ០១ ខ្សែ ប្រវែង ២.៩០៩ ម
– សាងសង់សំណង់សិល្បការតូច ធំ សរុប ចំនួន ៤៤៧ កន្លែង
– ផ្លូវចូលក្រាលគ្រួសក្រហម ០២ ខ្សែ ប្រវែងសរុប ១.០៧៨ ម ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ ២០១៩ ខាងមុខ ។

គម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រ តាំងក្រសាំង ត្រូវបានវាយតម្លៃជាគម្រោងដែលល្អបំផុតរបស់ធនាគារអភិវឌ្ឍន៍អាសុី (ADB) ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print