ក្រោយពេលអាមេរិកឡាទីនទៅពឹងប្រទេសផ្សេងទើបអាមេរិកភ្ញាក់ខ្លួន

ចែករំលែក៖

រយៈពេលកន្លងមក អាមេរិកបានមើលរំលងប្រទេសនៅតំបន់អាមេរិកឡាទីន ធ្វើឲ្យប្រទេសនៅក្នុងតំបន់នោះ ត្រូវទៅ ពឹងផ្អែកដល់ប្រទេសផ្សេងទៀតដើម្បី ពង្រឹងសេដ្ឋកិច្ចរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ប្រទេសតំបន់អាមេរិកឡាទីន បង្ហាញការ ខកចិតយ៉ាងខ្លាំងចំពោះសកម្មភាព របស់ អាមេរិក ។ កន្លងមកប្រទេសតំបន់អាហ្វ្រិកក៏ដូចគ្នានោះដែរ ត្រូវបានអាមេរិកបោះបង់ ចោល ធ្វើឲ្យប្រទេសទាំងនោះត្រូវស្វែងរកចិនមកជួយវិញ។

នៅពេលនេះដោយខ្លាចត្រូវបាត់បង់ ប្រទេសតំបន់អាមេរិកឡាទីនរដ្ឋមន្ត្រីការ បរទេសអាមេរិកលោក Rex Tillerson បានបំពេញទស្សនកិច្ចទៅកាន់៥ប្រទេសនៅអាមេរិកឡាទីន ដូចជាការខិតខំ ស្វែងរក ឱកាសវិលត្រឡប់មកវិញ ដូចទ្រឹស្តី Monroe ពីឥទ្ធិពលរបស់អាមេរិកចំពោះអាមេរិកឡាទីន។

នៅក្នុងសេចក្តីប្រកាស ត្រូវបានផ្សព្វ ផ្សាយតាមសារព័ត៌មានជាតិgranma ក្រសួងការបរទេសគុយបាបានព្រមាន ពីភាពគ្រោះថ្នាក់នៅក្នុងការឌឺដងនិង មើល ងាយ ពេលរដ្ឋមន្ត្រីការបរទេសអាមេរិក ចាប់ផ្តើមបំពេញទស្សនកិច្ចប្រទេសអាមេ រិកឡាទីន និងតំបន់ការ៉ាបៀន។
នៅក្នុងសេចក្តីប្រកាស របស់ក្រសួង ការបរទេសគុយបាបានបញ្ជាក់ថា នៅមុន ដំណើរទស្សនកិច្ច រដ្ឋមន្ត្រីការបរទេស អាមេរិកបានប្រកាសនៅមហាវិទ្យាល័យតិច សាស់ ដោយក្នុងនោះ បានប្រកាសពីគម្រោងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ របស់វេណេហ្សុ៊យអេឡា។

ការប្រកាសខាងលើរបស់អាមេរិកបានបង្ហាញយ៉ាងច្បាស់ពីគម្រោង ផ្លាស់ប្តូរ របបដឹកនាំ ប្រទេសជាច្រើននៅលើពិភព លោក ដែលបានឆក់យកអាយុជីវិតមនុស្សជាច្រើន ក៏ដូចជា ជំរុញឲ្យមានអំពើហិង្សា សង្គ្រាម និងវិបត្តិមនុស្សធម៌ អសន្តិសុខក្នុង សង្គម។
ការផ្លាស់ប្តូររបបដឹកនាំរបស់ប្រទេស ដទៃកន្លងមកត្រូវបាន មន្ត្រីជាន់ខ្ពស់អាមេរិក ស្នើឲ្យរដ្ឋាភិបាលអាមេរិកបញ្ចប់សកម្មភាពខាងលើ ដែលធ្វើឲ្យពលរដ្ឋជាច្រើន ស្លាប់ និងរងរបួស ដោយការផ្លាស់ប្តូររបបទាំង នោះ មានការចូលរួមពីអាមេរិក ។
កន្លងមក អាមេរិកបានផ្លាស់ប្តូររបប ដឹកនាំ នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ទុយណេស៊ី លីប៊ី អីុរ៉ាក់ ដោយបានបន្សល់ ទុកនូវ អំពើហិង្សា ភាពចលាចល គ្មាន ថ្ងៃបានសុខ និងធ្វើឲ្យពលរដ្ឋជាច្រើន ត្រូវភៀសខ្លួនទៅកាន់ប្រទេសផ្សេងទៀតបង្កឲ្យមានវិបត្តិជនភៀសខ្លួន។

ដំណើរទស្សនកិច្ច របស់មន្ត្រីការបរទេសអាមេរិកកើតឡើង ក្រោយពេលដែល ប្រទេសនៅក្នុងតំបន់អាមេរិកឡាទីនអស់ទំនុកចិត្តទៅលើអាមេរិកហើយស្វែងរក ដៃគូផ្សេងទៀត ក្នុងនោះមានប្រទេសចិន ជាដើម។ ចំណែកចិនវិញក៏បានបង្កើន ​​ ទំនាក់ទំនងជាមួយប្រទេសតំបន់អាមេរិកឡាទីនដោយបានផ្តាល់ជំនួយ និងវិនិយោគជាច្រើននៅក្នុងតំបន់នោះ ធ្វើឲ្យអាមេរិក ខឹងសម្បាយ៉ាងខ្លាំង ។ អាមេរិកបានចោទ ប្រកាន់ចិន ថាបានជះទឹកប្រាក់ទៅលើ ប្រទេសអាមេរិកឡាទីន។

ចំណែកភាគីចិនវិញបានចោទប្រកាន់អាមេរិកថា មិនគោរព ដល់តំបន់អាមេរិក ឡាទីន បន្ទាប់ពីមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថាទីក្រុងប៉េកាំងជះប្រាក់ទាក់ទាញតំបន់នេះ អំពីការពឹងផ្អែកលើសលប់ខ្លាំង ពេក ទៅលើចំណងសេដ្ឋកិច្ចជាមួយប្រទេសចិន។
ថ្លែងសុន្ទរកថា នៅមុនដំណើរបំពេញ ទស្សនកិច្ចទៅកាន់ ម៉ិចស៊ីកូ អាហ្សង់ទីន ប៉េរូ កូឡុំប៊ី និងចាម៉ៃកា លោក រុិចធីល្លឺ សុនបានលើកឡើងថា ចិនកំពុងបង្កើនឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាមេរិកខាង ត្បូង តាមរយៈការជះលុយទាំងដុលៗ ដើម្បីទាក់ទាញយកតំបន់នេះឲ្យទៅពឹងផ្អែក និងរណបទីក្រុងប៉េកាំង។

នៅក្នុងសេចក្តីថ្លែងការណ៍មួយផ្សេងទៀត ដែលចេញផ្សាយឆ្លើយតបចំពោះ ការអត្ថាធិប្បាយរបស់ លោក ធីល្លឺសុន ក្រសួងការបរទេសចិនបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងចិន នឹងតំបន់ អាមេរិកឡាទីន គឺជាឈរលើផលប្រយោជន៍ និងតម្រូវការរួម ហើយអ្វីដែលសហរដ្ឋ អាមេរិកបានលើកឡើង គឺប្រឆាំងទាំង ស្រុងទៅនឹងការពិត ព្រមទាំងបានបង្ហាញ ពីការប្រមាថ ចំពោះបណ្តាប្រទេសភាគ ច្រើន នៅអាមេរិកខាងត្បូង។

គួរជម្រាបថា នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចរបស់ប្រមុខការទូតចិន លោក វ៉ាង យី (Wang Yi) កាលពីខែមុន ទៅកាន់ ឈីលី ដើម្បីចូលរួមកិច្ចប្រជុំកំពូលមួយជាមួយបណ្តាប្រទេសមកពីអាមេរិកឡាទីន និងតំបន់ការីបៀន ដែលអាចថា ជាអ្នកជិត ខាងរបស់អាមេរិក លោក វ៉ាង បានអញ្ជើញប្រជាជាតិទាំងនោះបានចូលរួមក្នុងកម្មវិធីហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយ ដែលមាន ឈ្មោះថា «ខ្សែក្រវាត់និងផ្លូវ» របស់ចិន ថែមទៀតផង៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print