ទាស់គ្នាក្នុងគ្រួសារ ពេលចេញពីផ្ទះចង់បានកូនស្រីទៅមើលថែ តែប្រពន្ធនិងម្ដាយក្មេកមិនឲ្យរហូតប្រើហឹង្សាដោយចេតនាសមត្ថកិច្ចចុះវៃខ្នោះ

ចែករំលែក៖

ភ្នំពេញ៖ ​នៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ ថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ មានករណីហិង្សាដោយចេតនាក្នុងក្រុមគ្រួសារមួយ រហូតសមត្ថកិច្ចចុះទៅវ៉ៃខ្នោះបុរសម្នាក់ជាជនបង្កហេតុ (ត្រូវជាប្ដី និងត្រូវជាកូនប្រសា)នៅត្រង់ចំណុចផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ដើម្បីយកមកសាកសួរបំភ្លឺ ។
ជនសង្ស័យមានឈ្មោះ ពេជ្រ និមល ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនអចលនទ្រព្យឃី មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវបេតុង ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ចំណែកជនរងគ្រោះឈ្មោះ ប៊ុត ផល្លីន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នា។ ក្នុងនោះសមត្ថកិច្ចដកហូតបាន កូនសោរសូឡិចចំនួន១ និងមេសោរសូឡិចចំនួន១, ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ប៊ុត ផល្លីន (ត្រូវជាម្តាយក្មេករបស់ជនសង្ស័យ) ជាមួយកូនស្រីឈ្មោះ នួន ចាន់ផាណា អាយុ៣០ឆ្នាំ (ត្រូវជាប្រពន្ធរបស់ជនសង្ស័យ) និងចៅ ស្រីឈ្មោះ ពេជ្រ អមរាមានលាភ អាយុ២ឆ្នាំ (ត្រូវជាកូនស្រីបង្កើតរបស់ ជនសង្ស័យ) កំពុងតែនៅផ្ទះ។ ពេលនោះជនសង្ស័យ(ត្រូវជាកូនប្រសាររបស់ជនរងគ្រោះ) បានមក ដល់ផ្ទះខាងលើ ហើយជនរងគ្រោះក៏បានបើកទ្វារផ្ទះឲ្យជនសង្ស័យដើរចូលក្នុងផ្ទះ រួចជនសង្ស័យក៏បាន និយាយគ្នាជាមួយឈ្មោះ នួន ចាន់ផាណា ដើម្បីយកកូនស្រីឈ្មោះ ពេជ្រ អមរាមានលាភ ទៅមើលថែ តែជនរងគ្រោះ និងឈ្មោះ នួន ចាន់ផាណា មិនយល់ព្រមឲ្យយកទៅជាមួយទេ ។ បន្ទាប់មកក៏បានទាស់ពាក្យ សម្ដីគ្នាជាមួយ ជនរងគ្រោះ និងឈ្មោះ នួន ចាន់ផាណា រួចជនរងគ្រោះក៏បានយកសោរសូឡិចចំនួន១ចាក់ទ្វារ ផ្ទះ ដើម្បីកុំឲ្យចេញចូលបាន ឃើញដូចនេះជនសង្ស័យក៏បានយកសោរសូឡិចចាក់ទ្វារផ្ទះថែម១ទៀត ។
ទំនាស់កាន់តែខ្លាំង ជនសង្ស័យក៏បានយកពិលឆក់ចុចគំរាមឆក់ជនរងគ្រោះ ទើបជនរងគ្រោះ បានទូរស័ព្ទរាយការណ៍ ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ អោយជួយអន្តរាគមន៍ ឃើញដូចនេះ ជនសង្ស័យក៏បានបោះពិលឆក់នោះចេញមកក្រៅផ្ទះបណ្តាលឲ្យបាត់ពិលឆក់នោះ ហើយសមត្ថកិច្ចក៏ បានចុះទៅដល់កន្លែងកើតហេតុ នាំខ្លួនជនសង្ស័យ រួមនិងវត្ថុតាង កូនសោរសូឡិចចំនួន១ និងមេសោរសូឡិច ចំនួន១ ដើម្បីយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ។
ប្រភពដដែលបានបន្តថា នៅពេលជនរងគ្រោះជិះម៉ូតូជាមួយ សមត្ថកិច្ច ដើម្បីបំភ្លឺរឿងហេតុខាងលើ ក៏ត្រូវជនសង្ស័យបានប្រតាយប្រតប់គ្នាជាមួយ ជនរងគ្រោះម្តងទៀត ដោយ បានទាញជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើម៉ូតូ នៅខាងមុខផ្ទះកើតហេតុខាងលើ ហើយសមត្ថកិច្ចក៏បាន ឃាត់ខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់តែម្តង ហើយជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ផងដែរ៕ ដោយ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print