នគរបាលខណ្ឌដង្កោដកហូតថ្នាំញៀនជាង១គីឡូ ពីជនសង្ស័យ២នាក់

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការនគរបាល សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលខណ្ឌដង្កោ បានធ្វើការឃាត់ខ្លួនជន​សង្ស័ូយ២នាក់ ចាប់យកថ្នាំញៀនចំនួន៥កញ្ចប់ធំ គិតជាគីឡូប្រមាណជា១គីឡូ នៅត្រង់ចំណុចផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់-ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅប៉ុស្ត្តិ៍នគរ​បាលដង្កោ ។ ការឃាត់ខ្លួនធ្វើឡើងកាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print