ឃើញមេដឹកនាំពិភពលោកបង្ហាញពីឥទ្ធិពលនៅក្នុងក្បួនព្យុហយាត្រាយោធា លោកត្រាំចង់ធ្វើនឹងគេដែរ

ចែករំលែក៖

ការដង្ហែក្បួនព្យុហយាត្រាយោធានៅអាមេរិកមិនដែលកើតមានឡើងឡើយ ជាច្រើនឆ្នាំកន្លងមក សូម្បីនៅក្នុងទិវា បុណ្យឯករាជ្យ ឬព្រឹត្តិការណ៍ធំៗនៅអាមេ រិកក៏មិនដែលមានកម្មវិធីដង្ហែក្បួនព្យុហយាត្រានោះដែរ។ ទាំងនោះហើយមិនបានធ្វើឲ្យពិភពលោកបានស្គាល់អាវុធទំនើបៗ និងសមត្ថភាពយោធារបស់អាមេរិកខ្លាំង ប៉ុនណានោះឡើយ។

កន្លងមកប្រទេសមហាអំណាចយោធាពិភពលោក ក្រៅពីអាមេរិក ដូចជា រុស្ស៊ី ចិន ឥណ្ឌា បារាំង និងកូរ៉េខាងជើងផងដែរ បានបង្ហាញពីសមត្ថភាព យោធានិងអាវុធ របស់ខ្លួនដល់ពិភពលោកបានឃើញនៅ ក្នុងក្បួនព្យុហយាត្រា ។ មិនតែប៉ុណ្ណោះ មេដឹកនាំប្រទេសនោះក៏កាន់តែមានឥទ្ធិពលផងដែរតាមរយៈការដង្ហែក្បួនព្យុហយាត្រាយោធា។

លោកត្រាំធ្លាប់បានចូលរួមនៅក្នុងក្បួនព្យុហយាត្រា នៅទីក្រុងប៉ារីសប្រទេសបារាំងនាពេលកន្លងមក ធ្វើឲ្យលោកមានបំណងចង់ធ្វើព្យុហយាត្រាយោធា ជាទ្រង់ទ្រាយធំបំផុតនៅទីក្រុងវ៉ាស៊ីនតោនដែរ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើយ៉ាងទទូចឲ្យក្រសួងការពារជាតិរបស់ខ្លួន រៀបចំប្រារព្ធពិធីព្យុហយាត្រាយោធា ដ៏ធំសម្បើមមួយនៅក្នុង ប្រទេស ក្រោយពីរូបលោកបានមានឱកាសទស្សនាទិដ្ឋភាពបែបនេះ នៅក្នុងប្រជា ជាតិដទៃទៀត។ នេះបើតាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារចិន ស៊ីនហួ នៅ ព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០១៨។

ឆ្លើយតបទៅនឹងសំណួរពាក់ព័ន្ធនឹង លទ្ធភាពនៃការធ្វើក្បួនព្យុហយាត្រាយោធា អ្នកនាំពាក្យសេតវិមាន លោកស្រី សារ៉ាហ៍ សេនដឺស (Sarah Hackabee Sanders) បានលើកឡើងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ ពិតជាមានការគាំទ្រ និង យកចិត្តទុកដាក់ជាខ្លាំង ដល់កងទ័ពដ៏អង់អាចរបស់សហរដ្ឋអាមេរិក ដែលហ៊ាន ប្រថុយជីវិតពួកគេជារៀងរាល់ថ្ងៃ ដើម្បី ការពារប្រទេសជាតិរបស់យើង។ ដូច្នេះ ហើយ លោកបានស្នើឲ្យមន្ទីរបញ្ចកោណ រៀបចំគម្រោងធ្វើក្បួនព្យុហយាត្រាអបអរសាទរមួយ ដែលអាចឲ្យប្រជាពលរដ្ឋ អាមេរិក សម្តែងការពេញចិត្តរបស់ពួកគេ។

សូមជម្រាបថា បើតាមសេចក្តីរាយ ការណ៍ព័ត៌មានក្នុងប្រទេសអាមេរិក លោក ប្រធានាធិបតីអាមេរិករូបនេះ មានភាព ស្ញប់ស្ញែងជាខ្លាំង ដោយការធ្វើពិធីព្យុ ហយាត្រាមួយដើម្បីអបអរថ្ងៃទិវា Bastille Day ដែលលោក ត្រាំ បានទស្សនានៅឯទីក្រុងប៉ារីសជាមួយនឹងការទទួលស្វាគមន៍ពីសំណាក់ ប្រធានាធិបតីបារាំង និងភរិយា នាអំឡុងដំណើរទស្សនកិច្ចទៅកាន់សម្ពន្ធមិត្តដ៏ធំមួយនេះកាលពីឆ្នាំ២០១៧៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print