ខេត្តពោធិ៍សាត់ ៖ កម្លាំងចម្រុះសម្ព័ន្ធមិត្តសត្វព្រៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះព័ទ្ធទីតាំងធ្វើសន្ធិធិសត្វព្រៃ ដោយគ្មានលិខិតអនុញាតមួយកន្លែង រិបអូសសត្វពស់ជិត៨០គីឡូក្រាម និងពិនិត្យដល់ជនប្រព្រិត្តជាង១០លានរៀលផងដែរ។
ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង២ និង៣៥នាទី រសៀល ថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះរបស់ឈ្មោះ តាំង ហ៊ន ភេទប្រុស អាយុ ៣៦ឆ្នាំ ស្ថិតក្នុងភូមិបឹងខ្នារ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីកម្លាំងចុះប្រតិបត្តិការបានឲ្យដឹងថា លទ្ធផល៖ ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបាន និងដកហូតនូវវត្ថុតាំងមួយចំនួនមាន សត្វពស់សាំងសឿទម្ងន់ចំនូន ៤៤គីឡូក្រាម ស្មានអន្សោងទម្ងន់ចំនួន ៩គីឡូក្រាម និងពស់ និងពស់ចាន់ល្មមទម្ងន់ចំនួន ២៥,៥០គីឡូក្រាម និងតម្រូវឲ្យម្ចាស់ទីតាំងដែលមានឈ្មោះដូចខាងលើ ទទួលខុសត្រូវ(បង់ពិន័យ)ផងដែរ ។
ប្រភពព័ត៌មានដដែលបន្តទៀតថា សត្វពស់ទាំងបីប្រភេទ ជាវត្ថុតាងត្រូវរិបអូសជំនាញសត្វព្រៃ បានយកទៅព្រលែងកន្លែងអភិរក្សធម្មជាតិចំនួន ២កន្លែង គឺពស់សាំងសឿ និងពស់ស្មានអន្សោងយកទៅព្រលែងនៅតំបន់អភិរក្សភ្នំតាម៉ៅ ចំណែកសត្វពស់ចាន់ល្មម យកទៅព្រលែងនៅតំបន់អភិរក្សខេត្តកំពង់ឆ្នាំង ដោយឡែក៖ ម្ចាស់ទីតាំងជាជនប្រព្រិត្តឈ្មោះ តាំង ហ៊ន ជំនាញបានធ្វើកិច្ចសន្យា និងត្រូវពិន័យនូវទឹកប្រាក់ចំនួន ១២,០០០,០០០រៀល ដើម្បីចូលជាថវិការដ្ឋ៕ ប៉ឹម ពិន