កិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងភូមិសាស្ត្ររាជធានី ខេត្ត

ចែករំលែក៖

ឧត្តរមានជ័យ៖ នាព្រឹក ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ លោក ស ថាវី អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ចើញជាអធិបតីភាពកិច្ចប្រជុំស្តីពីការធ្វើបច្ចុប្បន្នភាពទិន្នន័យ ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងភូមិសាស្ត្ររាជធានី-ខេត្ត នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។

ដោយមានការអញ្ចើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត លោកអភិបាលក្រុងស្រុកទាំង៥ ប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មេប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ សាខាគយ និងរដ្ឋាករ រដ្ឋបាលព្រៃឈើ មេឃុំចៅសង្កាត់ និង ប្រធានទីស្នាក់ការច្រកទ្ធារអន្តរជាតិទាំង៣។

ឆ្លៀតក្នុងឱកាសនោះលោកអភិបាលខេត្តបានបញ្ជាក់ថា សេចក្តីណែនាំស្តីពីការធ្វើបច្ចុប្បន្នភាពទិន្ននយ័ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យក្នុងភូមិសាស្ត្រ រាជធានីខេត្ត គឺដើម្បី លុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យ(កុងត្រូលជជុះ) នៅផ្ទៃក្នុងប្រទេស ក្នុងគោលបំណងជម្រុញអនុវត្តឲ្យបានសម្រេច គោលនយោបាយ និង ការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាលក្នុងការ និងផ្តល់សេវាបម្រើ ក៍ដូចជាការបង្កលក្ខណៈសម្បត្តិល្អប្រសើរជូនប្រជាពលរដ្ឋ ក្នុងការធ្វើសកម្មភាពប្រកបមុខរបរ លើកស្ទួយជីវភាពប្រចាំថ្ងៃ ដោយភាពកក់ក្តៅ គ្មានការរំខាន ព្រមទាំងលុបបំបាត់អំពើអសកម្មនានាដែលតែងតែកើតមានឡើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print