តុលាការឃុំខ្លួន ជនសង្សយ័ជួញដូរគ្រឿងញៀន ដែលទិញបន្តរមកពីវាលខ្សាច់ ចាក់អង្រែលើ

ចែករំលែក៖

ខេត្តកណ្តាល៖នៅល្ងាចថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៨ លោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ជួញដូរគ្រឿងញៀន ដែលទិញបន្តរមកពីវាលខ្សាច់ ចាក់អង្រែលើ ជិត១០កញ្ចប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ជួយដូរដោយខុសច្បាប់នូវសារធាតុញៀន” ប្រព្រឹត្តនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល កាលពីថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០១៨ តាមមាត្រា៤០ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

ជនត្រូវចោទ មានឈ្មោះ សេង ពិសិដ្ឋ ភេទ ប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

សូមជម្រាបថា៖ នគរបាលស្រុកស្អាងដឹកនាំដោយលោកវរសេនីយ៍ សេង សុជាតិ អធិការស្រុកស្អាង សហការជាមួយកម្លាំងប៉ុស្តិរដ្ឋបាល ចុះប្រតិបត្តិការឃាត់ខ្លួនជនសង្សយ័ បន្ទាប់ពីជនសង្សយ័ទិញគ្រឿងញៀនពីម្តុំវាលខ្សាច់ សង្កាតចាក់អង្រែលើ ខណ្ឌមានជយ័យកមកចែកចាយបន្តរ ។

ហេតុការណ៍ឃាត់ខ្លួននេះនោ ថ្ងៃពុធ ០៧រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង ១៩និង១០នាទី  នៅចំណុច ៖ ភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។

វត្ថុតាងចាប់យក: ម្សៅក្រាមពណ៍សសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៩កញ្ចប់ (មធ្យម ០១កញ្ចប់ ,តូច ០៨កញ្ចប់) និងឧបករណ៍វ៉ិចខ្ចប់ប្រើប្រាស់មួយចំនួន ។

លោកអធិការបញ្ជាក់ថា៖នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានពត៍មានពីប្រជាពលរដ្ឋល្អថា មានករណី ជួញដូរគ្រឿងញៀន នៅចំណុចភូមិ ព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកគយ បានទៅដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ បានរកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៩កញ្ចប់ នៅនឹងខ្លួន រួចឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាង បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីសាកសួរ ។នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ សេង ពិសិដ្ឋ បានសារភាពថា គ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ខ្លួនបានទិញបុរសម្នាក់មិនស្គាល់ឈ្មោះ នៅចំណុចវាលខ្សាច់ រាជធានីភ្នំពេញ តម្លៃ២០០,០០០៛ ដើម្បីយកមកវេចខ្ចប់លក់បន្ត ក្នុង០១កញ្ចប់តូច តម្លៃ២ម៉ឺនរៀល ។

ប្រជាពលរដ្ឋបានទទូចហើយទទូចទៀត សុំអោយអាជ្ញាធរនិងថ្នាក់ដឹកនាំខាងលើមេត្តាបង្ក្រាបទីតាំងគ្រឿងញៀនដ៍អាណាធិបតេយ្យនៅចំណុចវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ខណ្ឌ័មានជយ័ អោយអស់ផង ពីព្រោះកន្លែងទីតាំងនោះ ជាកន្លែងទីតាំងបង្កប់ និងបង្កើតនៅក្រុមឧក្រិដ្ឋជន  បំផ្លាញសង្គម និងជាពិសេសធ្វើអោយពលរដ្ឋរស់នក្បែរនោះរស់ដោយការភយ័ខ្លាច។

សូមបញ្ជាក់ថា៖រាល់ជនសង្សយ័ដែលសមត្ថកិច្ចខេត្តកណ្តាលបង្ក្រាបបានគឺជនសង្សយ័ឆ្លើយសារភាព ទិញយកពីវាលខ្សាច់ មកចែកចាយបន្តរ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print