ភ្នំពេញៈ រថយន្ត TOYOTA FORTUNER បោះពួយយ៉ាងលឿនទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវខ្ទាត់ចេញពីជួរអស់ពីកង់ចំណែករថយន្តរងការខូចខាតយ៉ាងតំណំសង្ស័យអ្នកបើកបរស្រវឹងស្រា។
គ្រោះថ្នាក់ចរាចរនេះបានកើតឡើងកាលពី ថ្ងៃ ព្រហស្បតិ៍ ៨ រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ វេលាម៉ោង៩និង១០នាទីយប់ ថ្ងៃទី៨ ខែកុម្ភៈ តាមបណ្តោយផ្លូវ ឧញ៉្ញា ម៉ុង ឫទ្ធី ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញមានរថយន្តម៉ាក ១គ្រឿងម៉ាកTOYOTA FORTUNER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-7610 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ក្នុងលឿងយ៉ាងលឿនសង្ស័យអ្នកបើកបរស្រវឹងស្រា។ លុះមកដល់ចំនុចកើតហេតុ ស្រាប់តែរថយន្តបានរ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរថយន្តដាច់ក្រឡេកង់មុខផ្នែកខាងឆ្វេង និងរងការខូចខាតរថយន្តផ្នែកខាងមុខ។
ចំណែក របាំងថ្មបាក់ខ្ទាតចេញពីជួរអស់២កង់ តែសំណាងល្អអ្នកបើកបរមិនរងរបួស។ភ្លាមៗនោះ គេឃើញបុរសជាអ្នកបើករថយន្តខាងលើ បានបើកទ្វារចុះ រួចទាក់ទងហៅមិត្តភ័ក្តមកយកគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកកន្លែងកើតហេតុ។ក្រោយមកនគរបាលចរាចរខណ្ឌបានទាក់ទងទៅនគរបាលរាជធានីឲ្យមកស្ទួចរថយន្តបង្ករទៅរក្សាទុកនៅការិល័យនគរបាលចរាចររាជធានីភ្នំពេញដើម្បីរងចាំម្ចាស់ចូលខ្លួនទៅដោះស្រាយនៅពេលក្រោយ៕
ដោយ៖ តុង សីហា