ស្ត្រី៣នាក់បានស្លាប់នៅក្នុងភ្នក់ភ្លើង ខណៈលង់លក់ក្នុងដំណេក 

ចែករំលែក៖

ខេត្តឧត្តរមានជ័យ ៖ នៅយប់រំលងអាធ្រាត ថ្ងៃសុក្រ ៩រោច ខែ មាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០១៨  មានករណីអគ្គិភ័យបានឆាបឆេះតូបលក់ឥវ៉ាន់ចាបហួយ១កន្លែង ស្ថិតនៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បានបណ្តាលឱ្យស្លាប់មនុស្ស៣នាក់ នៅនឹងកន្លែងភ្លាម។

សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះ ១-ឈ្មោះ ថង់ ហូវ ភេទស្រី អាយុ៤២ ឆ្នាំ ,២-ឈ្មោះ ចាន់ លីហ្សា ភេទ ស្រី អាយុ ១៣ ឆ្នាំ (ត្រូវជាកូនបង្កើត) ,៣-ឈ្មោះ ចាន់ លីតា ភេទ ស្រី អាយុ ០៧ ឆ្នាំ (ត្រូវជាកូនបង្កើត)អ្នក ។ទាំង ៣នាក់ រស់នៅភូមិ-ឃុំកើតហេតុ ខាងលើ។

សមត្ថកិច្ចបន្តថា ទំហំនៃការខូចខាតរួចមាន ៖ តូបលក់ឥវ៉ាន់ចាបហួយទំហំ ០៥m x ០៧m និងសម្ភារះទ្រព្យសម្បត្តិនៅក្នុងតូបត្រូវឆេះខូចខាតទាំងស្រុង ។

បើតាមការស្រាវជ្រាវ ត្រួតពិនិត្យរបស់សមត្ថកិច្ចបានអោយដឹងថា  ករណីនេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ទើបបង្កអគ្គិភ័យ ឆាបឆេះតែម្ដង នៅគ្រាដែលម្ចាស់ផ្ទះកំពុងតែដេកលង់លក់យ៉ាងស្រួលរហូតដល់ រហូតដល់អណ្ដាតភ្លើងបង្ករឡើងយ៉ាងសន្ធោសន្ធៅរហូតដល់ជនរងជាម្ចាស់ផ្ទះរត់ចេញមិនរួចទើបបណ្ដាលអណ្ដាតភ្លើងឆាបឆេះទាំម្ដាយនិងកូនស្លាប់នៅក្នុងភ្នួកភ្លើងតែម្ដង។

នៅក្នុងពេលដែលកំពុងតែអណ្ដាតភ្លើងកំពុងតែលេបត្របាក់ កម្លាងអធិការនគរបាលស្រុក ក៍បានដឹកនាំកម្លាំងចុះអន្តរាគមន៍ពន្លត់ដោយប្រើប្រាស់ទឹកអស់៣ឡាន ទើបអគ្គីភ័យរលត់ទៅ តែអកុសល្យមិនចជួយសង្គ្រោះម្ចាស់ផ្ទះបានទាន់ពេលវេលា ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print