«ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន ព្រឹកនេះ»

ចែករំលែក៖

ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតចិន៖ ផ្លូវដែលវែង និងល្អបំផុត គឺជាផ្លូវសហការរវាងកម្ពុជា-ចិន។ ស្ពានដែលធំ និងវែងជាងគេ គឺជាសមិទ្ធផលរវាងកម្ពុជា-ចិន។

ទូតចិន៖ ចិនសង្ឃឹមយ៉ាងមុតមាំថា ប្រទេសកម្ពុជានឹងរីកចម្រើនយ៉ាងឆាប់រហ័ស តាមទស្សនវិស័យច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

សម្តេចតេជោ ហ៊ុន សែន ប្រសិទ្ធនាមស្ពានឆ្លងកាត់ទន្លេមេគង្គ កំពង់ចាម-ត្បូងឃ្មុំ ដែលត្រូវសម្ពោធបើកការដ្ឋាននាព្រឹកថ្ងៃទី០៩កុម្ភៈនេះ ជាស្ពាន«មិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ»ចាប់ពីពេលនេះតទៅ។

សម្តេចតេជោ ហ៊ុន សែន៖​ការដ្ឋានសំណង់របស់ចិន(ស្ពាន-ថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត) តែងរួចមុនការកំណត់ជានិច្ច ដើម្បីសម្រួលឱ្យប្រជាពលរដ្ឋបានឆាប់។

សម្តេចតេជោ ហ៊ុន សែន៖ មានអាម្សៀមួយនោះចង់បបួលឯងធ្វើនាយករដ្ឋមន្ត្រីត្រឹមអាយុ៦៥ឆ្នាំ….គ្មានច្បាប់ណាគេកំណត់ទេ។ សូមកុំយកកាឡៃ មកដូរមាសសុទ្ធ។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំនឹងធ្វើតាមទ្រឹស្តី«មានស៊ីអត់សែន»….គឺចាប់ពេលនេះទៅ គឺ«មានស៊ីអត់ស៊ី» ឬមានន័យថា «មានឯង អត់អញ់, មានអញ់ អត់ឯង»….ខ្ញុំនឹងអនុវត្តន៍ទ្រឹស្តីនេះរហូតអស់ជីវិត។ អ្នកឯងទេដែលជាអ្នកដាក់ចេញទ្រឹស្តីនេះ។

សម្តេចតេជោ ហ៊ុន សែន៖​ កម្ពុជានៅតែបន្តអនុវត្តន៍បន្ទាត់នយោបាយចិន១ គឺមានន័យស្មើនឹងគោរពអធិបតេយ្យជាតិកម្ពុជាខ្លួនឯងដែរ។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនអនុញ្ញាតឱ្យមានស្ថានតំណាង និងបង្ហូតទង់ជាតិតៃវ៉ាន់នៅកម្ពុជាឡើយ។ តែកម្ពុជា-តៃវ៉ាន់ នៅតែមានទំនាក់ទំនងរកស៊ី និងបើកជើងហោះហើរ ជាមួយគ្នាដូចប្រក្រតី គ្មានការប្រែប្រូល។
សម្តេចតេជោ ហ៊ុន សែន៖​ កម្ពុជាគ្មានការព្រួយបារម្ភឡើយ ចំពោះឥទ្ធិពលចិន នៅពេលចិនចូលក្នុងអង្គការពាណិជ្ជកម្មពិភពលោកឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ នៅឆ្នាំ២០១៧ ទេសចរចិនចូលមកទស្សនាកម្ពុជាមានចំនួន១,២លាននាក់ ហើយនៅឆ្នាំបន្តបន្ទាប់ទេសចរចិននឹងកើនឡើងដល់២លាននាក់។

សម្តេចតេជោ ហ៊ុន សែន៖ អ្នកឯងចោទខ្ញុំថា ទៅជិតចិនពេក ខ្ញុំចង់សួរថាតើអ្នកឯងបានជួយខ្ញុំអ្វីខ្លះក្រៅពីព្រមានផ្តាច់ជំនួយ និងដាក់ទណ្ឌកម្មកម្ពុជា។

អ្នកកាសែត The New York Times បានចុះទៅយកព័ត៌មានដល់ភូមិឋានសម្តេច ពេលសម្តេចអញ្ជើញបើកការដ្ឋានស្ថាបនាស្ពាន«មិត្តភាពកម្ពុជា-ចិន​ ស្ទឹងត្រង់-ក្រូចឆ្មារ» នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ។
សម្តេចតេជោ ហ៊ុន សែន៖ មានNGOខ្លះជាចារកម្មឱ្យបរទេស និងមកដើម្បីបំផ្លាញយើងទៅវិញទេ….!!!។ សម្តេចតេជោ ហ៊ុន សែន៖​ នាពេលឆាប់ៗខាងមុខនេះ អាជីពអ្នករត់ទូកដរ-សាឡាង (ស្ទឹងត្រង់-ក្រូចឆ្មារ) នឹងត្រូវបានបញ្ចប់ទៀតហើយ….!!!

សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន យើងមិនអាចយកលំនាំតាមសម័យដើមបានឡើយ។

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ចិន ជាប្រទេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដោយស្មើភាព និងស្មើសិទ្ធិ។

សម្តេចតេជោ ហ៊ុ​ន សែន៖ ទោះជាក្នុងពេលឃោសនារកសំឡេងឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា(ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ) សម្តេចតេជោនៅតែបន្តសកម្មភាពដូចធម្មតាក្នុងនាមជានាយរដ្ឋមន្ត្រី ហើយក៏មិនឃោសនាដើម្បីគណបក្សប្រជាជនកម្ពុជាដែរ។ «នរណាឈរនៅតំបន់ណា ភូមិភាគណា ទៅឃោសនាខ្លួនឯងទៅ»…!!!!
សម្តេចតេជោ ហ៊ុន សែន៖ គ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ននេះ
ចំនួនអ្នកស្លាប់មានចំនួនច្រើនជាងសម័យសង្គ្រាមទៅទៀត ដែលទាមទារឱ្យអ្នកបើកបរគោរពច្បាប់ទាំងអស់គ្នា ហើយយើងត្រូវគិតគូរឱ្យបានដិតដល់ទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន៖ ខ្ញុំសូមដាក់បទបញ្ជា​ឱ្យបានម៉ឺងម៉ាត់ក្រុមណានៅតែបន្តដឹកលើសទម្ងន់ នឹងចាប់យកទាំងរថយន្ត ហើយបិទក្រុមហ៊ុនតែម្តង។

សម្តេចតេជោ ហ៊ុន សែន៖ ចាប់ពីម៉ោង០០យប់នេះទៅ គ្មានវត្តមានឡានតទ្រុងមានវត្តមានលើដងផ្លូវទៀតឡើយ។ នៅតំបន់ណា ភូមិសាស្ត្រណា ចៅហ្វាយខេត្តនឹង ជាអ្នកទទួលខុសត្រូវ។ បើនរណាមកតវ៉ា ត្រូវចាប់បញ្ចូលព្រៃសទាំងអស់….!!! នរណាកាង ទោះឋានៈណាក៏ដោយក៏ធ្លាក់បុណ្យស័ក្តិទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន៖ ឡានដែលតទ្រុង ហើយកាត់មិនទាន់ មិនអាចមានវត្តលើដងផ្លូវជាដាច់ខាត។

សម្តេចតេជោ ហ៊ុន សែន៖ ស្រុកស្ទឹងត្រង់ គឺជាស្រុកដែលផលិតនាយករដ្ឋមន្ត្រីច្រើនជាងគេ គឺអ៊ឹន តាំ,ហង់ ស៊ុនហាក់,ហ៊ុន សែន។ តែអ៊ឹន តាំ,ហង់ ស៊ុនហាក់ ផ្សឹង,ហ៊ុន សែន ផ្សេង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print