អាជ្ញាធរខេត្តស្វាយរៀងបើកប្រតិបត្តិការឃាត់រថយន្តតទ្រុងខុសបច្ចេក ទេសនៅលើផ្លូវជាតិលេខបាន១៨គ្រឿងនិងកំពុងកាត់ទ្រុងនៅនឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ អាជ្ញាធរខេត្តស្វាយរៀងបានបើកប្រតិបត្តិការឃាត់រថយន្ត តទ្រុងខុសបច្ចេកទេស នៅលើផ្លូវជាតិលេខ១​ក្នុងភូមិចំបក់ សង្កាត់ចេកក្រុងស្វាយរៀង ចាប់តាំងពីយប់ថ្ងៃសុក្រ ៩រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស.១៥៦១ ត្រូវ នឹងថ្ងៃ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ រហូតដល់ម៉ោង ១០នាទីព្រឹកថៃ្ងទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ បានចំនួន៨គ្រឿងនិងបានកាត់ទ្រុងចោលនៅកន្លែងឃាត់នោះតែម្តង។

តាមលោក នួន លីហួន ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តស្វាយ រៀងបានឲ្យដឹងថា ដោយអនុវត្តតាម បទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាចាប់ពីម៉ោង០០នាទី មកដល់ម៉ោង១០ព្រឹកនាទីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨ គណៈកម្មការក្រុមការងារត្រួតពិនិត្យលក្ខណៈបច្ចេកទេសយាន យន្តខេត្តបានឃាត់រថយន្តខុសបច្ចេកទេសចំនួន៨គ្រឿង និងកំពុងកាត់កន្ទុយចោល ដែលគេតខុសបច្ចេកទេសនៅនឹងកន្លែងតែម្ដងដែលស្ថិតនៅលើផ្លូវជាតិលេខ១ក្នុង ភូមិចំបក់ សង្កាត់ចេក ក្រុងស្វាយរៀង។

ប្រភពបន្តថាហើយរហូតមកដល់ពេលនេះនៅលើកំណាត់ផ្លូវជាតិលេខ១ក្នុងទឹកដីខេត្តស្វាយរៀងឲ្យតែមានរថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសគឺក្រុមការងារនឹងបន្តអនុវត្តឃាត់និងកាត់ទ្រុងនៅនឹងកន្លែង ដោយមិនមានការលើកលែងទេ ដែលធ្វើ ឡើងតាមអនុសាសន៏របស់សម្ដេចតេជោ ហ៊ុន សែន ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ពីខេត្តកំពង់ចាម ក្នុងឱកាស អញ្ជើញបើកការដ្ឋាន សាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គថ្មីមួយទៀត តភ្ជាប់ទឹកដី នៃខេត្តកំពង់ចាម ទៅកាន់ទឹកដីនៃខេត្តត្បូងឃ្មុំប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានព្រមានធ្ងន់ៗ និងបាន កំណត់កាលបរិច្ឆេទថា ចាប់ពីម៉ោង០០នាទី យប់នេះតទៅនឹងមិនអនុញ្ញាតឲ្យរថយន្ត តទ្រុងខុសបច្ចេកទេសបើកបរលើដងផ្លូវ តទៅទៀតឡើយ ព្រោះរថយន្តទាំងនោះបានធ្វើឲ្យខូចខាតដល់ផ្លូវ ស្ពាន ដែលរាជ រដ្ឋាភិបាលខិតខំសាងសង់យ៉ាងលំបាក។

ជាមួយគ្នានេះ សម្តេចតេជោនាយក រដ្ឋមន្ត្រី ក៏បានថ្លែងព្រមានដកតំណែងអភិបាលរាជធានីខេត្តណា ដែលអនុវត្តការងារនេះមិនបានគឺបើនៅតែមានជាករណី​មានរថយន្តតទ្រុងខុសបច្ចេកទេស និងដឹក លើសទម្ងន់ នៅតែមានវត្តមានលើដងផ្លូវ ក្នុងភូមិសាស្ត្រខេត្តរបស់ខ្លួនទៀត។ ប្រសិនបើប្រើវិធានការចាប់រថយន្តតទ្រុងខុស បច្ចេកទេសនេះ មានម្ចាស់ក្រុមហ៊ុនតវ៉ា​ឲ្យ ទៅតវ៉ានៅមុខផ្ទះសម្តេចសម្តេចចាប់ពួកគេដាក់ពន្ធនាគារតែម្តង។ សម្តេចបាន បញ្ជា​ឲ្យម្ចាស់រថយន្តទាំងអស់ យករថយន្តតទ្រុងខុសបច្ចេកទេសទៅកាត់ទ្រុងចេញហើយបើកាត់មិនទាន់ មិនត្រូវយក​ឡើង​លើផ្លូវនោះឡើយ។ រថយន្តដែលតទ្រុង​ខុស​​បច្ចេកទេសនេះភាគច្រើនជារថយន្តដឹកស៊ីម៉ងត៍ ដឹកដែក ដឹកគោ និងដឹក ដំឡូងមី ជាដើម ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print