ខឹងសុំលុយទិញថ្នាំញៀនមិនបានទាញកាំបិតដេញកាប់ម្តាយឪពុក និងប្រពន្ធ

ចែករំលែក៖

ខេត្តតាកែវៈ ឥទ្ធិពលថ្នាំញៀន បានធ្វើឲ្យបុរសម្នាក់ដែលទើបចេញពីមណ្ឌលបន្សាបគ្រឿងញៀនថ្មីៗ លែងគិតឃើញអ្វីៗទាំងអស់ក្រៅពីធ្វើម៉េចឲ្យតែ បានថ្នាំញៀនយកមកជក់ហើយទីបំផុតបានទាញកាំបិតដេញកាប់ឪពុក និងប្រពន្ធភ័យរត់បាតជើងសព្រាត ព្រោះខឹងសុំលុយយកទៅទិញថ្នាំញៀនជក់មិនបាន ។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង៤ និង១៥នាទីរសៀល នៅភូមិអង្គនរាយណ៍ ឃុំលាយបូរណ៍ ស្រុកត្រាំកក់ ខេត្តតាកែវ។យ៉ាងណាបុរសញៀនថ្នាំខ្លាំងម្នាក់នេះត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ទៅឃាត់ខ្លួនបានភ្លាមៗយកទៅចាត់ការតាមច្បាប់ពាក់ព័ន្ធប្រើអំពើហិង្សា ប្រដាប់ដោយកាំបិតក្រងុកនិងដំបងឫស្សី ជាវត្តុតាងក្នុងការដេញកាប់ឪពុកម្ដាយ និងប្រពន្ធរបស់ខ្លួន និងបានគម្រាមសម្លាប់ទៀតផង។

មន្រី្តនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យម្នាក់ឈ្មោះ យ៉ែម សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ទើបនឹងចេញពីមណ្ឌលកែប្រែគ្រឿងញៀន។

បើតាមសម្តីប្រពន្ធ និងឪពុកម្ដាយជនសង្ស័យបានឲ្យដឹងថា ជនសង្ស័យរូបនេះ ទើបតែចេញពីមណ្ឌលបន្សាបគ្រឿងញៀនថ្មីៗ ហើយជាញឹកញាប់ រូបគេបានគម្រាមថា នឹងសម្លាប់ពួកគាត់ ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់ជាច្រើនផងដែរ។ ដោយសារទ្រាំអំពើហិង្សានេះលែងបាន ឪពុកម្តាយ និងប្រពន្ធបានសម្រេចចិត្តប្តឹងសមត្ថកិច្ចឲ្យ ឃាត់ខ្លួនតែម្តងទៅ ។

ក្រោយចាប់ខ្លួន ជនសង្ស័យរូបនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកត្រាំកក់ កសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print