ខឹងសង្សារបណ្ដើរប្រុសថ្មីចូលផ្ទះសំណាក់រួចមកដល់ផ្ទះវិញច្រៀងខារ៉ាអូខេឌឺដងទៀត ទាញកាំបិត អារ​.ក​ នាងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បានធ្វើឲ្យបុរសម្នាក់សម្រេចចិត្តយកកូនកាំបិតទៅ អា.ក នារីដែលខ្លួនតាមស្រលាញ់អស់រយៈពេលជាងកន្លះខែ បណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបងប្អូនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមះភ្លាមៗ ចំណែកជនដៃដល់បានដើរកាន់កូនកាំបិតពេញផ្លូវបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ភ្លាមនោះបុរសម្នាក់បានបើករថយន្តមួយគ្រឿងបំបុកជនដៃដល់បណ្ដាលឲ្យដួល ហើយសមត្ថកិច្ចនៅក្បែរនោះនាំគ្នាដេញដណ្ដើមគ្នាចាប់យកទៅរៀងៗខ្លួនផងដែរ ។

ហេតុការណ៍​នេះ​បង្កឲ្យមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង៥ល្ងាច ថ្ងៃអាទិត្យ ៤កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ2018 នៅមុខ​សណ្ឋាគារ​បាលី ស្ថិត​ក្នុងភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ ។

ជនដៃដល់​ឈ្មោះ ភាព ម៉ក់ អាយុ២៤ឆ្នាំ មុខរបរ​ជា​កម្មករ​សំណង់ មា​នទី​លំនៅឋាន​ស្ថិតនៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ។ ចំណែក​នារីរងគ្រោះ​ឈ្មោះ ខាត់ សុ​ជា អាយុ២៧ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅក្បែរគ្នាជាមួយ​ជនដៃដល់ ។

យោងតាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេល​កើតហេតុ គឺ​នារី​រងគ្រោះ​កំពុង​ផឹកស៊ី​ច្រៀង​ជាមួយ​មិត្តភក្តិនិងបងប្អូន​នៅ​កន្លែងកើតហេតុ ស្រាប់តែ​ជនដៃដល់​ដែលជា​សង្សារ​ស្រឡាញ់គ្នា​នោះ មក​ចាប់​អារ.ក​សម្លាប់​តែម្តង ។

បើតាម​ប្រភពពី​បុរស​ជនដៃដល់​បាន​ប្រាប់​សមត្ថកិច្ច​ឲ្យដឹងថា មូល​ហេតុដែល​បណ្តាលឲ្យ​រូបគេ​ចាក់​សម្លាប់​ស្រី​ស្នេហ៍​របស់ខ្លួន គឺខឹងសង្សារ បណ្ដើរប្រុសថ្មីចូលផ្ទះសំណាក់ រួចមកដល់ផ្ទះវិញច្រៀងខារ៉ាអូខេ ឌឺដងថែមទៀត ។

យោងសម្តី​របស់​នារី​រងគ្រោះ​បានឲ្យដឹងថា រូបនាង​មិនបាន​ស្រឡាញ់​ជនដៃដល់​នោះទេ គឺ​បុរស​រូបនេះ​តាម​ស្រឡាញ់​សុំ​ស្នេហ៍​នាង តែ​នាង​មិន​ព្រម ហើយ​នៅ​ថ្ងៃកើតហេតុ ខណៈ​នាង​កំពុង​ផឹកស៊ី​ជាមួយ​មា​មី​នៅ​សំ​យ៉ាប​ផ្ទះ​ក្រៅ​ផ្ទះ ស្រាប់តែ​ជនដៃដល់​យក​កាំបិត​មក​ចាប់​នាង​បោច​សក់ពីក្រោយ រួច​អារ.ក​ តែម្តង ។

ក្រោយកើតហេតុគេឃេញកងកម្លាំង​សមត្ថកិច្ច​​ខណ្ឌ​សែន​សុខ ទាំង២បាន​ដណ្តើម​គ្នា​ដើម្បី​យក​ជន​ង្ស័​យ ប៉ុន្តែ​ចុងក្រោយ​ត្រូវ​កងកម្លាំង​រាជ​អាវុធ​ខណ្ឌ​សែន​សុខ នាំយក​ជនសង្ស័យ​ទៅ​បាត់ ដោយឃេីញនគរបាលនិងអាវុធហត្ថនាំគ្នា​ដណ្តើមយក​ជនសង្ស័យ​បង្ក​មានការ​ភ្ញាក់ផ្អើល​ពេញ​ផ្លូវ​សាធារណៈ​មុខ​សណ្ឋាគារ​បាលីផងដែរ ។

បច្ចុប្បន្នជនដៃដល់កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ តាមនិតិវិធីច្បាប់ ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print