ខេត្តកំពង់ចាម ៖ រយៈពេល២ថ្ងៃ កម្លាំងជំនាញការិយាល័យ ប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហកាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចុះធ្វេីការស្រាវជ្រាវ រហូតឈានដល់បេីកកិច្ចប្រតិបត្តិការបង្ក្រាប ជាលទ្ធផលបង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ២ករណី ឃាត់ខ្លួនជនសង្ស័យ១៣នាក់ ។
ប្រតិបត្តិការនេះ ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកំពង់ចាម បានដាក់ចេញផែនការ តាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចដោយ ធ្វើឡើងមានរយ:២ថ្ងៃ គឺថ្ងៃទី២០-២១កុម្ភៈ ឆ្នាំ២០១៨។
លោកអធិការដ្ឋាននគរបាលស្រុកព្រៃឈរបានប្រាប់អង្គភាព នគរដ្រេហ្គនបានដឹងនៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះថា កិច្ចសហការកម្លាំងឃាត់មនុស្ស១៣នាក់រួមមាន៖
១-ឈ្មោះ សា សារុន ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មពូន ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ ទី សុខឃាង ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិថ្មពូន ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣-ឈ្មោះ ឯម សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិថ្មពូនកណ្តាល ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤-ឈ្មោះ ឌី អូរ ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិប្រសេីរ ឃំុបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម
៥-ឈ្មោះ មៀន សុខគីម ភេទប្រុស អាយុ២៩ឆ្នាំ នៅភូមិបុសខ្នុរ ឃំុបុសខ្នុរ ស្រុកចំការលេី
៦-ឈ្មោះ ញុិល ពិសី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិទួលថ្ម ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៧-ឈ្មោះ ហឿន ម៉េងហ៊ួ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាលៃ ឃំុគរ ស្រុកព្រៃឈរ
៨-ឈ្មោះ សិុន ណារិទ្ធភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាលៃ ឃំុគរ ស្រុកព្រៃឈរ
៩-ឈ្មោះ អុល វិបូ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិប្រសេីរ ឃំុបុសខ្នុរ ស្រុកចំការលេី
១០-ឈ្មោះ ផុន ពន្លៃ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ សិស្ស នៅភូមិស្លែង ឃំុជ្រៃវៀន ស្រុកព្រៃឈរ
១១-ឈ្មោះ រឿន រិទ្ធី ភេទប្រុស មុខរបរ សិស្ស នៅភូមិខ្វិតធំ ឃំុខ្វិតធំ ស្រុកព្រៃឈរ
១២-ឈ្មោះ ថេន ដារុន ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គ្រង ឃំុខ្វិតធំ ស្រុកព្រៃឈរ
១៣-ឈ្មោះ កេ ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិតាង៉ោល ឃំុខ្វិតធំ ស្រុកជេីងព្រៃ។
ក្រោយការឃាត់ខ្លួន កម្លាំងចាប់យកវត្ថុតាងរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ២៧កញ្ចប់ ម៉ូតូ០៥គ្រឿង ទូរស័ព្ទដៃ០៤គ្រឿង ប្រាក់ញុះញង់២០០០០០រៀល អាវុធកែឆ្នៃ(កាំភ្លេីងខ្យល់)០១ដេីម ឧបករណ៍សេពមួយសម្រាប់ និងសម្ភារ:វេចខ្ចប់មួយចំនួន។
បច្ចុប្បន្នកម្លាំងជំនាញគ្រឿងញៀនបានរៀបចំឯកសារបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕ វណ្ណៈ