ឱ ! គ្រឿងញៀន​អើយ បង្ក្រាប​ឥត​ល្ហែ! នគរបាល​ជំនាញ​គ្រឿងញៀន​ខេត្ត​កំពង់​ចាមឃាត់ខ្លួនជនសង្ស័យ១៣នាក់​ ដក​ហូតថ្នាំញៀន២៧កញ្ចប់

ចែករំលែក៖

ខេត្ត​កំពង់ចាម​ ៖​ រយៈពេល​២ថ្ងៃ​ កម្លាំង​ជំនាញការិយាល័យ​ ប្រឆាំងគ្រឿងញៀនខេត្ត​កំពង់ចាម​ សហកាជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ ចុះ​​ធ្វេីការ​ស្រាវ​ជ្រាវ ​រហូត​ឈានដល់បេីកកិច្ចប្រតិបត្តិការបង្ក្រាប ជាលទ្ធផល​បង្ក្រាបករណីជួញដូរ និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន ២ករណី​ ឃាត់ខ្លួនជនសង្ស័យ១៣នាក់​ ។

ប្រតិបត្តិការនេះ​ ក្រោមបទបញ្ជាលោកឧត្តមសេនីយ៍​ ស្នង​ការ​នគរបាលខេត្តកំពង់ចាម​ បានដាក់ចេញផែន​ការ​ តាមគោល​នយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច​ដោយ​ ធ្វើឡើង​មានរយ:២ថ្ងៃ​ គឺថ្ងៃទី២០-២១​កុម្ភៈ​ ឆ្នាំ​២០១៨​។

លោកអធិការដ្ឋាននគរបាលស្រុកព្រៃឈរបានប្រាប់អង្គភាព​ នគរដ្រេហ្គនបានដឹងនៅល្ងាចថ្ងៃ​ទី២១​ ខែកុម្ភៈ​ ឆ្នាំ​២០១៨នេះថា​ កិច្ច​សហការកម្លាំងឃាត់មនុស្ស១៣នាក់រួមមាន​៖​

១-ឈ្មោះ​ សា សារុន ភេទ​ប្រុស អាយុ២២ឆ្នាំ​ ជាតិខ្មែរ នៅភូមិថ្មពូន ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
២-ឈ្មោះ​ ទី​ សុខឃាង ភេទប្រុស អាយុ២៨ឆ្នាំ​ ជាតិខ្មែរ នៅភូមិថ្មពូន ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៣-ឈ្មោះ​ ឯម សុភ័ណ្ឌ ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិថ្មពូនកណ្តាល ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
៤-ឈ្មោះ ឌី​ អូរ ភេទប្រុស អាយុ៣០ឆ្នាំ​ នៅភូមិប្រសេីរ ឃំុបុសខ្នុរ ស្រុកចំការលេី​ ខេត្តកំពង់ចាម
៥-ឈ្មោះ​ មៀន សុខគីម ភេទប្រុស អាយុ២៩ឆ្នាំ​ នៅភូមិបុសខ្នុរ ឃំុបុសខ្នុរ ស្រុកចំការលេី
៦-ឈ្មោះ ញុិល ពិសី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិទួលថ្ម ឃំុថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម
៧-ឈ្មោះ ហឿន ម៉េងហ៊ួ ភេទប្រុស​ អាយុ១៨ឆ្នាំ​ នៅភូមិតាលៃ​ ឃំុគរ ស្រុកព្រៃឈរ
៨-ឈ្មោះ សិុន ណារិទ្ធ​ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិតាលៃ ឃំុគរ ស្រុកព្រៃឈរ
៩-ឈ្មោះ អុល វិបូ ភេទប្រុស អាយុ៣៦ឆ្នាំ​ ​នៅភូមិប្រសេីរ ឃំុបុសខ្នុរ ស្រុកចំការលេី
​១០-ឈ្មោះ​ ផុន ពន្លៃ​ ភេទប្រុស​​ អាយុ១៩ឆ្នាំ​ ​មុខរបរ សិស្ស នៅភូមិស្លែង ឃំុជ្រៃវៀន ស្រុកព្រៃឈរ
១១-ឈ្មោះ រឿន រិទ្ធី​ ភេទប្រុស មុខរបរ សិស្ស នៅភូមិខ្វិតធំ​ ឃំុខ្វិតធំ​ ស្រុកព្រៃឈរ
១២-ឈ្មោះ ថេន ដារុន ​ភេទប្រុស អាយុ១៨ឆ្នាំ​ នៅភូមិអង្គ្រង ឃំុខ្វិតធំ​ ស្រុកព្រៃឈរ
១៣-ឈ្មោះ កេ ឌីណា ភេទប្រុស អាយុ១៨ឆ្នាំ​ ​នៅភូមិតាង៉ោល ឃំុខ្វិតធំ​ ស្រុកជេីងព្រៃ​។

ក្រោយ​ការ​ឃាត់​ខ្លួន​ កម្លាំង​ចាប់យកវត្ថុតាងរួមមាន​ ៖ ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន ២៧កញ្ចប់ ម៉ូតូ០៥គ្រឿង ទូរស័ព្ទដៃ០៤គ្រឿង ប្រាក់ញុះញង់២០០០០០រៀល អាវុធកែឆ្នៃ(កាំភ្លេីងខ្យល់)០១ដេីម ឧបករណ៍សេពមួយសម្រាប់ និងសម្ភារ:វេចខ្ចប់មួយចំនួន។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​គ្រឿងញៀន​បានរៀបចំឯកសារ​បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី​ ៕​ វណ្ណៈ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print