ខេត្តកណ្តាល៖ យើងជាប្រជាការពារត្រូវដាក់ចិត្ត ដាក់កាយចូលរួមជាមួយសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩យ៉ាងរួមមាន៖១- គ្មានសកម្មភាព លួច ឆក់ ប្លន់ គ្រប់ប្រភេទ ។ ២- គ្មានការផលិត ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀន ខុសច្បាប់ ។ ៣-គ្មានអំពើ អាណាចារ្យ ការជួញដូរស្រ្តី និងកុមារ និងអំពើហឹង្សាក្នុងគ្រួសារ ។ ៤-គ្មានក្មេងទំនើង ។ ៥-គ្មានលេងល្បែង ស៊ីសង ខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ ។ ៦-គ្មានគ្រោះថ្នាក់ចរាចរណ៍ ។ ៧- គ្មានគ្រោះថ្នាក់ដោយយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ។ ៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង និងឆ្លើយតប ចំពោះគ្រោះមហន្ត រាយ ប្រកបដោយប្រសិទ្ធិភាព ។ ៩-គ្មានការត្រួតពិនិត្យខុសច្បាប់ ។
លោក សន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំព្រែកគយ បានថ្លែងបែបនេះនៅពបរព្រឹកថ្ងៃព្រហស្បតិ៍ ០៨កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨ ខណះអញ្ជើញដឹកនាំក្រុមការងារ និងសហការី ព្រមទាំងមានការចូលរួមរបស់ក្រុមអាជ្ញាធរមូលដ្ឋានឃុំព្រែកគយ និងលោក ឈុន ដារ៉ា អភិបាលរងស្រុកស្អាង បានចុះជួបសំណេះសំណាលជាមួយប្រជាការពារភូមិ ទាំង១០ភូមិ គឺភូមិក្នុងព្រែក, ភូមិព្រែករុន, ភូមិត្រពាំងឈូក, ភូមិព្រែករុនក្រោម, ភូមិក្បាលជ្រោយ, ភូមិព្រែកស្នង, ភូមិព្រែកស្នាយ, ភូមិស្វាយតានី, ភូមិព្រែកតាជ្រូក, ភូមិទួលសូភី និងនាំយកសំលៀកបំពាក់កីឡា ចែកជូនដល់កីឡាករបាល់ទាត់ យុវជនឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។
កម្មវិធីសំណេះសំណាលនេះផងដែរលោក ក៏បានជួយឧបត្ថម្ភ ជាសម្ភារៈ និងថវិកាក្នុងនោះរួមមាន៖ ១.សំលៀកបំពាក់កីឡា ២៥កំប៉្លេរ (ខោ អាវ និងស្បែកជើងកីឡា) ។
២.ឧបត្ថម្ភថវិកាជូនដល់កីឡាករ ២៥នាក់ ក្នុងម្នាក់ៗ ចំនួន ២០,០០០៛ ។ ៣.ឧបត្ថម្ភថវិកាគ្រូកីឡា និងសម្ភារៈហ្វឹកហាត់ ចំនួន ១,០០០,០០០៛ ។ ៤.បាល់ទាត់ ចំនួន ០៤បាល់។ ៥.ឧបត្ថម្ភថវិកាជូនប្រជាការពារភូមិទាំង១០ភូមិ ចំនួន៩០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ២០,០០០៛។ ៦.លោក ប៉ោ សេង បានឧបត្ថម្ភ នំបុ័ង ចំនួន ១៥០នំ ។
លោកបានមានប្រសាសន៍ផ្តាំផ្ញើនិងរំលឹកថា៖ ក្រោយពីបានបំពេញ កិច្ចការងារជាប្រជាការពារយើងត្រូវគិតថា យើងគឺជាកំលាំងដ៏មានសារៈសំខាន់ ក្នុងការជួយការពារសុវត្ថិភាពភូមិ ឃុំ អោយបានល្អជូនប្រជាពលរដ្ឋក្នុងឃុំ មិនអោយមានចោរលួច ចោរប្លន់ ល្បែងស៊ីសង ក្មេងទំនើង ក្មេងប្រើប្រាស់គ្រឿងញៀនជាដើម ។
លោកប្រតិភូបន្តថា៖ រីឯប្អូនៗ កីឡាករ ជាទំពាំងស្នងឬស្សី ជាយុវជនដែលមានកំលាំងខ្លាំងក្នុងការប្រកួត ដើម្បីយកជ័យជំនះ ជូនឃុំព្រែកគយ ក៏ដូចជាសាលាស្រុកស្អាង ព្រោះឃុំព្រែកគយ ជាបេះដូងរបស់ស្រុកស្អាងទាំងមូល កីឡានាំមកនូវសុខភាព និងសាមគ្គីភាពល្អ៕
ដោយ៖ សុខ ខេមរា