អាវុធហត្ថខេត្តតាកែវចុះបង្រ្កាបនិងបំផ្លាញចោលកញ្ឆាជាង៦ម៉ឺនដើម នៅស្រុកគិរីវង់

ចែករំលែក៖

ខេត្តតាកែវ៖ ក្រោមការចង្អុរបង្ហាញពីលោក ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធខេត្តតាកែវ និងដោយមានការសំណូមពរពីសំណាក់ប្រជាពលរដ្ឋផងនោះ នៅព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ កញ្ឆាប្រមាណជាង៦ម៉ឺនដើមត្រូវបានកម្លាំងកងរាជអវុធហត្ថខេត្តតាកែវ ចុះទៅបង្រ្កាបនិងបំផ្លាញចោលនៅចំណុចចន្លោះ ជ្រោះអូរបែកថ្លាង និងចន្លោះភ្នំ វិហារចោន ស្ថិតក្នុងភូមិជ្រោយ ឃុំ ព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។

លោកវរៈសេនីយ៍ឯង ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដែលបានដឹកនាំកម្លាំងចុះដក និងកាប់បំផ្លាញចោលដំណាំកញ្ឆាខុសច្បាប់ទាំងនោះ បានឲ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការនេះគឺសម្រេចបានល្អដោយទីតាំងចំនួន៣៨កន្លែង ដែលមានកញ្ឆា៦៥០០០ដើមត្រូវបានកាប់និងដុតបំផ្លាញចោល ថែមទាំងបានបំផ្លាញ់អាងស្តុកទឹកសម្រាប់ដាំកញ្ឆាបានចំនួន៥០អាងផងដែរ។

លោកបានបន្តទៀតថា កម្លាំលោកនិងចុះបង្ក្រាបការដាំដុះកញ្ឆានេះជាបន្តទៀតបើនៅតែមានការលួចលាក់ដាំដុះនោះ ហើយលោកសុំឲ្យប្រជាពលរដ្ឋដែលធ្លាប់ដាំដុះដំណាំកញ្ឆានេះ សូមកុំបន្តដាំដុះតទៅទៀតព្រោះជារបរខុសច្បាប់។

សូមបញ្ជាក់ផងដែរថា ដំណាំកញ្ឆាខុសច្បាប់នៅចំណុចខាងលើនេះប្រជាពលរដ្ឋបានសំណូមពរសមត្ថកិច្ចពាក់ព័ន្ធយូឆ្នាំណាស់មកហើយ ប៉ុន្តែអធិការស្រុកគិរីវង់ ពុំបានចុះបង្រ្កាបទីតាំងខាងលើនោះទេ ដោយយកហេតុផលថាខ្លួនដឹកនាំកម្លាំងទៅពុំដល់ ដោយលំបាកធ្វើដំណើរ៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print