តុលាការឃុំខ្លួនជនសង្សយ័ពីនាក់ពាក់ពន្ធ័ករណីលួចបង្គោលផ្លាកចរាចរ

ចែករំលែក៖

ខេត្តកណ្តាល ៖ មន្ត្រីតុលាការថ្លែងថា នៅល្ងាចថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨ លោក អីុ សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន ជនសង្សយ័ពីនាក់ពាក់ពន្ធ័ករណីលួច បង្គោលផ្លាកចរាចរណ៍
បណ្តោះអាសន្នដាក់ពន្ធនាគារពីបទ”លួច” ដែលប្រព្រឹត្តនៅភូមិត្រពាំងឈើនាង  ឃុំពើក ​ស្រុកអង្ភស្នួល ខេត្តកណ្តាល  កាលពីថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨ តាមមាត្រា៣៥៣ និង៣៥៦នៃក្រមព្រហ្មទណ្ឌ័។ បទល្មើសកំណត់ផ្តន្ទាទោសពី០៦(ប្រាំមួយខែ)ទៅ០៣(បីឆ្នាំ)  និងពិន័យជាប្រាក់ពី១០០០០០០រៀល ទៅ​៦០០០.០០០រៀល។

ជនត្រូវចោទទី០១-ឈ្មោះ ម៉ង ឆៃយ៉ា ភេទប្រុសអាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់ នៅភូមិព្រៃទាឃុំសង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ និងទី០២-ឈ្មោះឈឹម សុធា ភេទប្រុសអាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបូរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួលខេត្ត កណ្ដាល ។

លោកអធិការបានបញ្ជាក់ថា៖នៅវេលាម៉ោងខាងលើកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលពើកល្បាតប្រទះឃើញមុខសញ្ញាសង្ស័យហើយត្រួតពិនិត្យរកឃើញវត្ថុតាំងខាង
លើ។តាមចម្លើយសារភាពរបស់ឈ្មោះ ម៉ង់ ឆៃយ៉ា បានសារភាពថាខ្លួន បានឃើញបង្គោល ផ្លាកចរាចរនៅចិញ្ចើមផ្លូវជាតិលេខ០៤នេះទ្រេតទើបកាច់បាក់តែម្នាក់ឯង យក
ហើយហៅឈ្មោះឈឹមសុធានេះជួយ លើកដាក់លើរឺម៉ករួចជិះចេញទៅទិសខាងកើតជួបសមត្ថកិច្ចល្បាតឃាត់តែម្តង។

វត្ថុតាងចាប់យក៖ ដែកគាស់ ០១ដាវ ០២ដើម សោរ ខ្សៀ ០២ដើម ដង្កាប់អូតូ ០១ដើម ដង្កាប់មុខស្រួច ០១និងដង្កាប់មុខកាតឹប ០១ដើមកាំបិតប័ងតោ ០១ សោតចិញ្ចៀន ១៧ដើម ពូថៅ ០១ ដែកលួសពត់ជាលេខ៩សំរាប់ឆ្កិះសោរ ០១ ទូរសព្ទដៃ ០២គ្រឿង ម៉ាកVFone ០១។ទូរសព្ទចិនមិនស្គាល់ម៉ាក០១ ដែកទីបមូលមុខកាត់០១តឹកដាក់ផ្លាកបាន់នូចរារចរមួយដើម កន្ទុយរឺម៉ក០១ ម៉ូតូសង់ កូរ៉េសណ្ដោងរឺម៉ក០១គ្រឿង៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print