សមត្ថកិច្ចខណ្ឌ៧មករាឃាត់ខ្លួនមុខសញ្ញាចោរម្នាក់ឆក់ការបូបស្ពាយសម្រេចហើយបាន២ថ្ងៃឥលូវជាប់ខ្នោះហើយ

ចែករំលែក៖

ភ្នំពេញៈ មុខសញ្ញាចោរឆក់ម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពឆក់ការបូបស្ពាយបានសម្រេចនៅម្ដុំផ្សារដេប៉ូផ្លូវលេខ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករាហើយបានរត់គេចខ្លួនបាន២ថ្ងៃឥលូវត្រូវសមត្ថកិច្ចខណ្ឌ៧មករាតាមស្រាវជ្រាវឃាត់ខ្លួនបានហើយ។
ហេតុកាលឃាត់ខ្លួននេះនៅវេលា​ម៉ោងជាង​៨និង៣០នាទីព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរកានព្វស័ក ពស២៥៦១ ត្រូវនិងថ្ងៃទី២២ ខែកុម្ភៈឆ្នាំ២០១៨ នៅចំណុចផ្ទះជួលម្ដុំសង្កាត់សឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទី១ឈ្មោះ សុឹង ពិឡា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាសិស្ស ស្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ។ដកហូតម៉ូតូមួយគ្រឿងម៉ាកហុងដាc125 ពាក់ស្លាកលេខ ភ្នំពេញ1GM.1491 ។

បើតាមសម្ដីពីលោក នេត សុីថុន អធិការដ្នាននគរបាលខណ្ឌ៧មករា បានប្រាប់ឲ្យដឹងថា មុខសញ្ញាចោរឆក់២ថ្ងៃខាងលើដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននេះក្រោយធ្វើសកម្មភាពឆក់ការបូបស្ពាយពីស្រ្តីម្នាក់ដែរកំពុងជិះម៉ូតូជាមួយប្ដីរបស់គាត់ហើយក៏ត្រូវជនសង្ស័យខាងឆក់បានសម្រេច នៅចំណុចកើតហេតុខាងលើបណ្ដោយអោយជនរងគ្រោះដួលរងរបួសធ្ងន់ស្រាល ហើយជនសង្ស័យបានរត់គេចខ្លួនបានមួយថ្ងៃឥលូវត្រូវសមត្ថកិច្ចខណ្ឌ៧មករាតាមស្រាវជ្រាវឃាត់ខ្លួនបានហើយ ។

បច្ចុប្បន្នជនសង្ស័យទាំងត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌ៧មករាបញ្ចូនខ្លួនមកអធិការដ្នាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print