មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់ ដកកាំភ្លើងបាញ់សម្លាប់ខ្លួនឯង ពេលជិះរថយន្តជាមួយប្រពន្ធ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលម្នាក់រហស្សនាមទិវា១១២ បានរងរបួសធ្ងន់ធ្ងរ ហេីយត្រូវបានសមត្ថកិច្ចដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យកាលម៉ែតភ្លាមៗ ខណៈដែលមន្ត្រីរូបនេះមានទំនាស់ជាមួយគ្រួសារ រឿងប្រពន្ធមិនឲ្យទៅផឹកសុីបន្តនៅហាងខារ៉ាអូខេ បន្ទាប់ចេញពីផឹកសុីជាមួយមិត្តភក្តិរួមនឹងមេផ្នែករបស់ខ្លួន ហើយចង់បន្តទៅមួយកន្លែងទៀត។ ប៉ុន្តែរហូតដល់ម៉ោង២រសៀលនាថ្ងៃទី០១ ខែវិច្ចិកា ឆ្នាំ២០១៥ដោយសាររបួសធ្ងន់ធ្ងរពេកមន្ត្រីន.បរូបនេះក៏បានបាត់បង់ជីវិតទៅ ។

image5

ប្រភពព័ត៌មានពីក្រុមគ្រួសារសពឲ្យដឹងថា កាលពីវេលាម៉ោង៩និង២០នាទីយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ មន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញម្នាក់ឈ្មោះចាន់ ផល្លា ភេទប្រុស អាយុ៣៩ឆ្នាំ រហស្សនាមទិវា១១២ បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធរឿងផឹកស៊ីរួច ប្រពន្ធមិនអោយបន្តទៅខារ៉ាអូខេទៀត បន្ទាប់ចេញពីផឹកស៊ីជាមួយមិត្តភក្តិរួមនឹងមេផ្នែករបស់ខ្លួនដែលមានគ្នាប្រហែល០៦ទៅ០៧នាក់ម្តងទៅហើយនោះ ។ នៅហាងត្រាហ្គនការផឹកស៊ីនេះស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្រោយផឹកស៊ីរួចជនរងគ្រោះបានដឹងប្រពន្ធតាមរថយន្តទៅផ្ទះហើយ ខណៈមកដល់ចំណុចផ្លូវលេខ១២៨ក្បែរស្តុបវិទ្យាល័យជាស៊ីមសន្ធរម៉ុក សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ទំនងជាជនរងគ្រោះខឹងខ្លាំងខ្វះពិចារណាក៏បានដកកាំភ្លើងខ្លីម៉ាកK.59បាញ់សម្លាប់ខ្លួនឯងក្នុងរថយន្ត បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចដែលកំពុងល្បាតនៅគោលដៅនោះតែម្ដង។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ចាន់ ផល្លា ភេទប្រុសអាយុ៣៩ឆ្នាំ ជាមន្ត្រីន.ប ព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ រហស្សនាមទិវា១១២ ស្នាក់នៅម្ដុំសង្កាត់អូរឬស្សី២ ខណ្ឌ៧មករា។ ចំណែកប្រពន្ធរបស់ជនរងគ្រោះ មានឈ្មោះ នឿន ផល្លាភេទស្រី អាយុ៣៦ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅជាមួយប្ដី។

មន្រ្តីដដែលបានបន្តទៀតថានៅមុនពេលកើតហេតុនៅគឺអំឡុងម៉ោងប្រហែល៨យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះបានទៅ ផឹកស៊ីជាមួយមិត្តភក្តិរួមនឹងមេផ្នែករបស់ខ្លួនផងដែលមានគ្នាប្រហែល០៦ទៅ០៧នាក់នៅហាងត្រាហ្គននៅសង្កាត់ភ្នំពេញថ្មីរួមនិងប្រពន្ធរបស់ខ្លួនផងដែរ ។ បន្ទាប់ពីផឹកបានប្រហែល១ម៉ោងប្រពន្ធជនរងគ្រោះបានទាមទារឲ្យប្ដីដឹកមកផ្ទះមុន ដោយជិះរថយន្តម៉ាកCRV ពណ៌ស្លែមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2A-2168 និងបានចេញមុនជាមួយនឹងនាយន.ប ប៉ុស្តិ៍អូឬស្សី២មកជាមួយផងដែរ ។ ប្រពន្ជនរងគ្រោះជាអ្នកបើកឡានឯជនរងគ្រោះអង្គុយក្បែរពេលនោះហើយនាយន.ប ប៉ុស្ដិ៍អូរឬស្សី២ជាអ្នកអង្គុយខាងក្រោយ ។

បើតាមការបំភ្លឺរបស់លោកនាយប៉ុស្ដិ៍អូរឬស្សី២ បានឲ្យដឹងថា ក្រោយពីប្តីប្រពន្ធបានចេញពីហាងហើយឡើងជិះឡានជាមួយគ្នាគឺឈ្លោះប្រកែកគ្នារហូតដោយសារតែប្តីទាមទារទៅផឹកមួយកន្លែងទៀតតែប្រពន្ធមិនព្រមឲ្យទៅ ។ លុះមកដល់ចំណុចកេីតហេតុខាងលេីត្រង់ផ្លូវ១២៨ ក្បែរនិងស្តុបវិទ្យាល័យជាស៊ីមសន្ធរម៉ុក សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ជនរងគ្រោះទំនងជាខឹងប្រពន្ធរារាំងមិនឲ្យទៅផឹកបន្តក៏បានដកកាំភ្លើងខ្លីម៉ាកK59ពីកង្កេះបាញ់ខ្លួនឯង០១គ្រាប់ចំសៀតផ្កាធ្លាយស្តាំទៅធ្វេងរងរបួសធ្ងន់ក្នុងរថយន្តហើយបានបញ្ចូនទៅមន្ទីរពេទ្យកាលម៉ែតសង្គ្រោះបន្ទាន់ភ្លាមៗតែម្ដង ។

បើតាមការបំភ្លឺរបស់ប្រពន្ធជនរងគ្រោះ បានឲ្យដឹងថាប្តីរបស់ខ្លួនកន្លងមកឲ្យតែផឹកស៊ីស្រវឹងច្រើនតែងបង្កជម្លោះជាមួយគាត់ស្ទើររៀងរាល់ពេល ហើយតែងតែយកអាវុធមកគំរាមបាញ់សម្លាប់ខ្លួនឯងរាល់លើក លុះមកដល់ថ្ងៃនេះបានឈ្លោះប្រកែកគ្នាម្តងទៀត គាត់យកកាំភ្លើងខ្លីបាញ់សម្លាប់ខ្លួនទាំងស្មានមិនដល់ទាល់តែបាន ។

បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រូសារធ្វើបុណ្យតាមប្រពៃណី ៕

image4 image1 image3 image2

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print