ភ្នំពេញ៖ ជាថ្មីម្តងទៀត លោកអ៊ាង ស៊ីផាន អភិបាល ខណ្ឌច្បារអំពៅបាន អំពាវនាវ ដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ អោយខិតខំរៀន សូត្រ គោរពច្បាប់ចរាចរ និង ចៀស អោយឆ្ងាយពីគ្រឿងញៀន ត្រូវធ្វើខ្លួនអោយក្លាយ ជា សិស្សល្អ មិត្តល្អ និងកូនល្អ ។
ការថ្លែងអំពាវនាវនេះ នៅគ្រាដែលលោកអភិបាលខណ្ឌអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០១៥-២០១៦ នៅវិទ្យាល័យ ព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយមានការ ចូលរួមពីលោកគ្រូ-អ្នកគ្រូនិង សិស្សានុសិស្សជាង៥០០នាក់ ។
បន្ទាប់ពីអានសារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចប់ លោកអ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំ ពៅបានមានមតិសំណេះសំណាលជាមួយលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស ដែលមានខ្លឹមសារថា ស្របពេលដែលប្រទេសជាតិយើងគ្រោងនិងបញ្ចូលក្នុងសហគមន៍អាស៊ានតែមួយនៅពេលដ៍ខ្លីខាងមុខនេះ ទាមទារ អោយយើងត្រូវមានលក្ខណៈគ្រប់គ្រាន់ជាពិសេសត្រូវមានចំណេះដឹង ដើម្បីវិវឌ្ឍន៍ខ្លួន តាមសម័យកាលនៃការរីកចំរើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ។ ដោយឡែកសម្រាប់ លោកគ្រូ-អ្នកគ្រូត្រូវខិតខំបង្រៀនសិស្សប្រកបសិស្សប្រកបដោយឆន្ទះនិងមនសិការជាតិ ពិតប្រាកដ ដើម្បីផ្ទេរចំណេះដឹងដល់សិស្សានុសិស្សដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ។ ចំពោះក្មួយៗដែលកំពុងស្ថិតក្នុងវ័យសិក្សាត្រូវខិតខំរៀនសូត្រដើម្បីអនាគតរបស់ក្មួយៗគ្រប់គ្នា ។ ទៅថ្ងៃខាងមុខធន ធានមនុស្សគឺចម្បងក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើនថែមទៀត ដូច្នេះ មានតែក្មួយៗ សិស្សានុ សិស្ស នេះហើយជាអ្នកបន្តវេន ។
លោកអភិបាលបានបន្តថា ដើម្បីអោយមានអនាគត់ល្អ និងក្លាយជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិពិតប្រាកដ ក្មួយៗត្រូវខិតខំរៀនសូត្រក្រេបយកចំណេះដឹង ធ្វើខ្លួន អោយក្លាយជាសិស្សល្អ មិត្ត ល្អ និងកូនល្អ ជៀសអោយ ឆ្ងាយពីគ្រឿងញៀននិង សកម្មភាពទំនើងផ្សេង ដែលជាដើមចមនៃការបំផ្លាញអនាគត់របស់ក្មួយៗ ត្រូវចូលរួមផ្សព្វផ្សាយច្បាប់ចរាចរ និងអនុវត្តច្បាប់ចរាចរ អោយបានគ្រប់ៗគ្នា ទៅ ណាមកណាត្រូវពាក់មួកសុវត្ថិភាពព្រោះអាចការពារជីវិតរបស់ក្មួយៗ ។
នៅចុងបញ្ចប់លោកអភិ បាលខណ្ឌបានឧបត្ថមដល់វិទ្យាល័យនូវកុំព្យូទ័រមួយគ្រឿង ថវិការ៥០ម៉ឺនរៀល ឧបត្ថម្ភលោកគ្រូ-អ្នកគ្រូចំនួន១៥នាក់ក្នុងម្នាក់ៗ៣ម៉ឺនរៀល , ឧបត្ថម្ភកាយារិទ្ធនិងយុវជនកាកបាទក្រហម៥០នាក់ ក្នុងម្នាក់ៗ ១ម៉ឺនរៀល និងឧបត្ថម្ភសិស្សក្រីក្រ១០នាក ក្នុងម្នាក់ៗកង់១គ្រឿង ។ ជាមួយគ្នានេះដែរលោកអភិបាលខណ្ឌក៍សន្យាដែរថា និងផ្តល់រង្វាន់បន្ថែមទៀតដម្រាប់សិស្សណាដែលប្រឡងជាប់និទ្ទេសA នៅក្នុងឆ្នាំសិក្សា ២០១៦នេះ ៕
ដោយ៖ សណ្តោស