ភ្នំពេញ ៖ លោក លាង សំណាត់ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ច្រានចោលបណ្តឹងស្រូបទោសរបស់ទណ្ឌិតកែវ សារី ជាម្តាយជនជាប់ចោទថោង សារ៉ាត់ ។ សាលក្រមនេះ ត្រូវបានប្រកាសដោយកំបាំងមុខទណ្ឌិត កែវ សារី តែចាត់ទុកថាជាចំពោះមុខ ។
ទណ្ឌិតកែវ សារី ត្រូវបានតុលាការផ្តន្ទាទោសស្ថាពរចំនួនពីរបទល្មើស គឺ បទកាន់កាប់អាវុធខុសច្បាប់ កំណត់ផ្តន្ទាទោសរយៈពេលពីរឆ្នាំ និង បទជំនួយឥទ្ធិពលអកម្ម កំណត់ការផ្តន្ទាទោសរយៈពេលពីរឆ្នាំ ៕ចេស្តា
...