ការចេះច្នៃប្រឌិតពិតជាល្អ!! ប៉ុន្តែការច្នៃគ្រាប់យកទៅបោកត្រី មានគ្រោះថ្នាក់ណាស់!!

ចែករំលែក៖

ខេត្តមណ្ឌលគិរី​ ៖ ​បុរស២នាក់រងបួសធ្ងន់ធ្ងរ ដោយសារច្នៃគ្រាប់ដើម្បីយកទៅបោកត្រី ជាអកុសលភ្លាត់ស្នៀតផ្ទុះឡើងត្រូវម្នាក់ដាច់ដៃម្នាក់បែកគ្រាប់ភ្នែកកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពែទ្យបង្អែកខេត្តនៅឡើយ។

ហេតុការណ៍អកុសល់ខាងលើកើតឡើង នៅវេលា​ ម៉ោង​ ១០និង៣០នាទីពុធ៨កើតខែផល្គនឆ្នាំរការនព្វសក័ ២៥៦១ត្រូវនិងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨នៅត្រង់ចំណុចអូរអញ្ជ័រ ស្ថិតក្នុងភូមិ​ អន្ត្រេះ​ ឃុំ​អរបួន​ស្រុកកោះញែកខេត្តមណ្ឌលគិរី​ ។

ប្រភពពី​ លោក​ ខ្លូត​ សុ​ឃា​ អធិការស្រុកកោះញែកបានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ​ ផុន​ញ៉ អាយុ៥៤ឆ្នាំនិងម្នាក់ទៀតឈ្មោះ​ ខាន់​ ណា​ អាយុ២៤ឆ្នាំអ្នកទាំងពីរស្នាក់នៅភូមិ​ឃុំខាងលើ​ ដោយរងរបួសម្នាក់ដាច់ដៃនិងម្នាក់ទៀតបែកគ្រាប់ភ្នែកព្រមទាំងមានស្នាមរបួសពេញខ្លួនទាំងពីរនាក់ យ៉ាងធ្ងន់ធ្ងរទៀតផង។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីស្ថិតក្នុងស្ថានភាពកំពុងយ៉ាប់យុឺនបំផុត៕ ដោយជីវន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print