ខេត្តមណ្ឌលគិរី ៖ បុរស២នាក់រងបួសធ្ងន់ធ្ងរ ដោយសារច្នៃគ្រាប់ដើម្បីយកទៅបោកត្រី ជាអកុសលភ្លាត់ស្នៀតផ្ទុះឡើងត្រូវម្នាក់ដាច់ដៃម្នាក់បែកគ្រាប់ភ្នែកកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពែទ្យបង្អែកខេត្តនៅឡើយ។
ហេតុការណ៍អកុសល់ខាងលើកើតឡើង នៅវេលា ម៉ោង ១០និង៣០នាទីពុធ៨កើតខែផល្គនឆ្នាំរការនព្វសក័ ២៥៦១ត្រូវនិងថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៨នៅត្រង់ចំណុចអូរអញ្ជ័រ ស្ថិតក្នុងភូមិ អន្ត្រេះ ឃុំអរបួនស្រុកកោះញែកខេត្តមណ្ឌលគិរី ។
ប្រភពពី លោក ខ្លូត សុឃា អធិការស្រុកកោះញែកបានឲ្យដឹងថាជនរងគ្រោះទី១ឈ្មោះ ផុនញ៉ អាយុ៥៤ឆ្នាំនិងម្នាក់ទៀតឈ្មោះ ខាន់ ណា អាយុ២៤ឆ្នាំអ្នកទាំងពីរស្នាក់នៅភូមិឃុំខាងលើ ដោយរងរបួសម្នាក់ដាច់ដៃនិងម្នាក់ទៀតបែកគ្រាប់ភ្នែកព្រមទាំងមានស្នាមរបួសពេញខ្លួនទាំងពីរនាក់ យ៉ាងធ្ងន់ធ្ងរទៀតផង។
ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីស្ថិតក្នុងស្ថានភាពកំពុងយ៉ាប់យុឺនបំផុត៕ ដោយជីវន្ត