មានហេតុការណ៍វាយប្រហារគ្រាប់ បែក បង្កឲ្យមានការខូចខាតជាទ្រង់ទ្រាយធំ បានកើតឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយបានបំផ្លាញផ្ទះជាច្រើនខ្នងដែលនៅជិតខាង។ ប៉ូលិសកំពុងបើកការស្រាវជ្រាវបញ្ជាក់ពីមូលហេតុឲ្យបានច្បាស់លាស់។
តាមការបញ្ជាក់របស់ប៉ូលិសមីយ៉ាន់ម៉ាបានឲ្យដឹងថា ហេតុការណ៍ខាងលើបាន កើតឡើងកាលពីថ្ងៃទី២១ ខែកុម្ភៈ បណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ និង១១ នាក់រងរបួស នៅក្នុងហេតុការណ៍វាយ ប្រហារ គ្រាប់បែកទៅលើសាខាធនាគារ Yoma ស្ថិតនៅស្រុក Lashio ភាគខាងជើង ទីក្រុង Yangon ក្នុងរដ្ឋ Shan។
ហេតុការណ៍វាយប្រហារខាងលើកើតឡើងនៅមុនពេលធនាគារបិទទ្វារនៅ វេលាម៉ោង ១៦និង៣០នាទីរសៀលថ្ងៃទី ២១ខែកុម្ភៈ ។ ការបំផ្ទុះគ្រាប់បែក ខាងលើ មានកម្លាំងផ្ទុះខ្លាំង ធ្វើឲ្យផ្ទះនៅជិតខាងជាច្រើនខ្នងត្រូវបំផ្លាញ។
មកទលពេលនេះមិនទាន់មានក្រុម ណាមួយ ចេញមុខទទួលស្គាល់ពីវាយ ប្រហារខាងលើនៅឡើយ ។ប៉ូលិសនៅក្នុង តំបន់ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឡោមព័ទ្ធតំបន់ជុំវិញដើម្បីបើកការស្រាវជ្រាវ។
នេះជាលើកទីមួយហើយដែលមីយ៉ាន់ម៉ារងការបំផ្លាញ ជាទ្រង់ទ្រាយធំនៅរដ្ឋ ធានី Yangon ។ កន្លងមកមានការវាយ ប្រហារកើតឡើងជាច្រើនប៉ុន្តែស្ថិតនៅក្នុងរដ្ឋរ៉ាឃីន បង្កឡើងដោយ ក្រុមអ៊ិស្លាមជ្រុល និយម រ៉ូហ៊ីងយ៉ា៕
ម៉ែវ សាធី