លបចូលឈូសឆាយដីព្រៃលិចទឹកតំបន់ហាមឃាត់ ត្រូវសមត្ថកិច្ចឃាត់បានទាំងម្ចាស់ និង ត្រាកទ័រ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖  បុរសម្នាក់រួមនិងគ្រឿងចក្រត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបក្នុងពេលដែលគេកំពងុធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក  ដោយគ្មានលិខិតអនុញ្ញាតិ ។ ហេតុការបង្ក្រាបខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង០នាទីថ្ងៃទី២០គម្ភះ២០១៨កន្លងទៅនៅចំណុចព្រៃធំភូមិពាមឆ្កោកឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ។  

សមត្ថកិច្ចជលផលដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថា បុរសដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិប្រខម ឃុំលំពង ស្រុកជើងព្រៃ ខេត្តកំពង់ចាម  មានមុខរបរជាអ្នកបើកត្រាក់ទរ័ ។ 

 សមត្ថកិច្ចចម្រុះដដែលបានអោយដឹងទៀតខណះដែលចេញល្បាតនៅចំណុចខាងលើបានប្រទះឃើញសកម្មភាពឈូឆាយដីព្រៃក្នុងគោលបំណងពង្រីកវាទយកផ្ទៃដីកសម្រាប់ធ្វើសិកម្មនៅក្នុងតំបន់ដីព្រៃលិចទឹកដែលត្រូវការពារត្រូវបានធ្វើការឃាត់ខ្លួនរួមមធ្យោបាយធ្វើសកម្មភាពត្រាក់ទរ័មួយគ្រឿងនាំយកមកស្រុកដើម្បីធ្វើការសាកសួ និង ក៍សាងឯកសារបញ្ជូនមកមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ និង ចាត់ការបន្តទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ ៕ ចន្ថា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print