ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់រួមនិងគ្រឿងចក្រត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបក្នុងពេលដែលគេកំពងុធ្វើសកម្មភាពឈូសឆាយដីព្រៃលិចទឹក ដោយគ្មានលិខិតអនុញ្ញាតិ ។ ហេតុការបង្ក្រាបខាងលើនេះបានកើតឡើងនៅវេលាម៉ោង១២និង០នាទីថ្ងៃទី២០គម្ភះ២០១៨កន្លងទៅនៅចំណុចព្រៃធំភូមិពាមឆ្កោកឃុំពាមឆ្កោកស្រុកជល់គីរីខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចជលផលដែលស្ថិតក្នុងការបង្ក្រាបបានអោយដឹងថា បុរសដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិប្រខម ឃុំលំពង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានមុខរបរជាអ្នកបើកត្រាក់ទរ័ ។
សមត្ថកិច្ចចម្រុះដដែលបានអោយដឹងទៀតខណះដែលចេញល្បាតនៅចំណុចខាងលើបានប្រទះឃើញសកម្មភាពឈូឆាយដីព្រៃក្នុងគោលបំណងពង្រីកវាទយកផ្ទៃដីកសម្រាប់ធ្វើសិកម្មនៅក្នុងតំបន់ដីព្រៃលិចទឹកដែលត្រូវការពារត្រូវបានធ្វើការឃាត់ខ្លួនរួមមធ្យោបាយធ្វើសកម្មភាពត្រាក់ទរ័មួយគ្រឿងនាំយកមកស្រុកដើម្បីធ្វើការសាកសួ និង ក៍សាងឯកសារបញ្ជូនមកមន្ទីកសិកម្មខេត្តកំពង់ឆ្នាំងធ្វើការសាកសួរ និង ចាត់ការបន្តទៅសាលាតំបូងខេត្តចាត់ការតាមនិតិវិធីនៅថ្ងៃនេះផងដែរ ៕ ចន្ថា