ក្រសួងធនធានទឹក ៖ ព្យុះទី២ សាន់បា បានអស់ឥទ្ធិពល ប៉ុន្តែធ្វើអាយកម្ពុជាមានភ្លៀងកក់ខែនៅបន្តធ្លាក់ស្ទើរទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ក្រសួងធនធានទឹក និង ឧតុនិយមបានចេញសេចក្ដីជូនដំណឹងអោយដឹងថា ដោយសារឥទ្ធិពលខ្យល់ដែលបក់មកពីទិសខាងកើត (ពីសមុទ្រ) និងកម្រិតសម្ពាធទាបខ្សោយធ្វើអោយកម្ពុជានឹងមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេស ។

 សេចក្ដី​ជូនដំណឹងបានបញ្ជាក់ទៀតថា  ព្យុះទី២ឈ្មោះ SANBA សាន់បា បានអស់ឥទ្ធិពលទៅហើយ  ប៉ុន្តែបានបង្កអោយអាកាសធាតុនៅកម្ពុជា មានភ្លៀងកក់ខែបន្ដធ្លាក់រាយប៉ាយ ពីកម្រិតមធ្យមទៅច្រើន ចាប់ពីថ្ងៃទី២២- ២៣ ខែកុម្ភៈនេះ ។

ជាពិសេសនោះ នៅតាមបណ្ដាខណ្ឌ ស្រុក ក្រុង នៃរាជធានី-ខេត្តមួយចំនួន ដូចជា៖ រាជធានីភ្នំពេញ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប កណ្ដាល កំពង់ស្ពឺ តាកែវ ស្វាយវៀង ព្រៃវែង និងបណ្ដាខេត្តនៅតំបន់មាត់សមុទ្រ៕

សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយមនៅខាងក្រោមនេះ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print