រថយន្តRANGE ROVER បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យមនុស្សស្លាប់និងរងរបួសធ្ងន់នៅទំនប់ទួលគោក

ចែករំលែក៖

ភ្នំពេញ៖ រថយន្តRANGE ROVER បុករះម៉ូតូនិងរថយន្តជាច្រើនគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់និងរងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តបង្កត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចស្តុបទំនប់ទួលគោក ផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ព្រុំប្រទល់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សពឈ្មោះ តាំង ប៉ូលី ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅផ្លូវលេខ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ចំណែករថយន្តបង្ក​ម៉ាក​រ៉េ​ង​រ៉ូ​វើ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1314 អ្នកបើកបររងរបួសធ្ងន់ ត្រូវប្រជាពលរដ្ឋចាប់បានវាយម្នាក់មួយដៃមួយជើងឡើងទ្រាមខ្លួន ។

តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ត​បង្កម៉ាក​រ៉េ​ង​រ៉ូ​វើ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 2T-1314 បើកបុក​ម៉ូតូមួយគ្រឿងទាំងកំរោល ហើយមិន​ព្រម​ឈប់​បន្ត​បើក​មកដល់​ចំណុចកើតហេតុខាងលើ ក៏ជ្រុលទៅបុក​រ៉ឺម៉ក​លក់​ផ្លែឈើ​ខ្ទេច ហើយ​បុក​ម៉ូតូ​គៀប​ជាប់​ក្រោម​រថយន្ត​នៅ​ចំណុច​អង់​តែ​ន​ទួលគោកបណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ​ រួចរថយន្តបង្ក​បន្ត​បើក​បញ្ច្រាសទិស​ទី​បុក​រថយន្ត​លុ​ច្ស​ស៊ី​ស៣៣០មួយគ្រឿងទៀត រងការខូច​ខាតយ៉ាងដំណំ និងម៉ូតូជាច្រើនគ្រឿង ភ្លាមនោះប្រជាពលរដ្ឋនាំគ្នា ចាប់​អ្នកបើកបរ​​បានប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ៕អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print