លោក សៅ សុខា អញ្ជើញជាអធិបតី ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគ៦

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុករមាសហែក ខេត្តស្វាយរៀងបានធ្វើពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ មណ្ឌលភូមិភាគ៦ ក្រោមអធិបតីភាព លោក សៅ សុខា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ប្រធានក្រុមការងារចុះជួយស្រុករមាសហែក ឯកឧត្តម ហ៊ឹម ឆែម អនុប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុករមាសហែក លោកជំទាវ ឈុន សារឹម តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងជាអនុប្រធានក្រុមការងារចុះជួយស្រុករមាសហែក ព្រមទាំងមានការចូលរួម ពីឯកឧត្តម អស់លោក ក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងសមាជិក សមាជិកាអង្គបោះឆ្នោត នៅក្នុងស្រុករមាសហែក ខេត្តស្វាយរៀងជាច្រើនរូបផងដែរ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print