ហ្វ​ត​វី​អាយ​ភី​បុក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពីក្រោយ​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់

ចែករំលែក៖

​ខេត្តពោធិ៍សាត់៖​ រថយន្ត​ម៉ាក​ហ្វ​ត​ក្រុមហ៊ុន​វី​អាយ​ភី​ ដឹក​អ្នក់ដំណើ​របើក​លឿន​ដូច​ហោះ​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​ស្លាប់​ម្នាក់​ភ្លាមៗ​នៅ​នឹង​កន្លែង​។​

IMG-20151102-WA0001

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៏​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៥​និង​៣០​នាទី​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុងភូមិ​ក្រពើ​រោ​រ៍​ ឃុំ​ស្នាម​ព្រះ​ ស្រុក​បាកាន​ ខេត្តពោធិ៍សាត់​។​

​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ដោយ​រថយន្ត​បុក​ឈ្មោះ​ ចិន​ គឹ​ម​ឈាន​ភេទ​ប្រុស​ អាយុ​៥៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ភៅ្ន​ ឃុំ​.​ស្រុក​កើតហេតុ​ ។​ ចំណែក​រថយន្ត​បង្ក​ម៉ាក​ហ្វ​ត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2u-6756​ ក្រុមហ៊ុន​វី​អាយ​ភី​ដឹក​អ្នា​ក់​ដំណើរ​ ។​

​ប្រភព​បន្ត​ទៀត​ថា​ គេ​ឃើញ​រថយន្ដ​បង្ក​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​បុក​ម៉ូតូ​របស់​ជន​រង​គ្រោះ​ពីក្រោយ​ពេញទំហឹង​បណ្ដាល​ឱ្យ​ម្ចាស់​ស្លាប់​ភ្លាមៗ​ អ្នកបើកបរ​ឃើញ​ហេតុការណ៍​បែប​នេះ​ក៏​រត់គេច​ខ្លួន​តែ​ម្ដង​ ។ ចំណែក​វត្ថុ​តាង​ម៉ូតូ​ និង​រថយន្ត​យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តពោធិ៍សាត់​ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​តាម​ផ្លូវច្បាប់​ ៕​

IMG-20151102-WA0002IMG-20151102-WA0003IMG-20151102-WA0004

...

ដោយ៖ ប៉ឹម​ ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print