ខេត្តសៀមរាប៖ សមត្ថកិច្ចនគរបាលក្រុងសៀមរាប បានលួចឆ្មក់ចូលធ្វើបង្ក្រាបទីតាំងលេងល្បែងឆ្នោត ឬហៅកន្ទុយលេខ ខុសច្បាប់ដុះស្លែ និងឈានទៅដល់ការឃាត់ខ្លួនមេឆ្នោតចំនួននាក់យកទៅសួរនាំ និងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមច្បាប់ ។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង១៣និង៣០នាទីរសៀលថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៥ស្ថិត ក្នុងភូមិភ្នំក្រោមសង្កាត់សៀមរាបក្រុងខេត្តសៀមរាប ។
លោកអនុសេនីយ៍ឯក នួន ស័ក្តចំរើនរិទ្ធ អធិការរងនគរបាលក្រុងសៀមរាបទទួលបន្ទុកព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយយោងតាមបទបញ្ជាពីលោកវរសេនីយ៍ទោ ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាបបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលបង្ក្រាបអ្នកលេងល្បែងល្មើសច្បាប់ និងក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោសតណាឌីស្នងការនគរបាលខេត្ត ។
លោកបានបន្តថាក្រោយសួរនាំបំភ្លឺនឹងឆ្លងយោបល់លោកព្រះអាជ្ញាអមសាលាដំបូងខេត្តសៀមរាបទើបកម្លាំងនគរបាលបានសម្រេចធ្វើការឃាត់ខ្លួនអ្នកកត់ឆ្នោតនឹងមេឆ្នោតចំនួន០៤នាក់ដោយឡែកអ្នកចាក់ឆ្នោតនឹងអ្នកឈរមើលក្បែរកន្លែងលួចលាក់លក់កន្ទុយលេខចំនួន០២នាក់នគរបាលយើងតម្រូវអោយធ្វើកិច្ចសន្យាអប់រំ នឹងអនុញ្ញាត អោយត្រឡប់ទៅផ្ទះវិញ ។
ជនសង្ស័យចំនួន០៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន:១/ឈ្មោះ សន ស្រីពេជ្រ ភេទស្រី អាយុ ២៦ឆ្នាំទីលំនៅភូមិភ្នំក្រោមសង្កាត់/ក្រុង/ខេត្តសៀមរាប។០២/ថន ស្រីទូចភេទស្រីអាយុ២០ឆ្នាំទីលំនៅភូមិទី២សង្កាត់ចុងឃ្នៀសក្រុង/ខេត្តសៀមរាប។០៣/ឈ្មោះ គឹម លី ភេទស្រី អាយុ ២៨ឆ្នាំ ទីលំនៅ មិភ្នំក្រោមសង្កាត់ក្រុងខេត្តសៀមរាប(អ្នកជួយកត់កន្ទុយលេខ )។០៤/ឈ្មោះ ខេង ធីតា ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅ ភូមិទី០៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀមរាប ។
បច្ចុប្បន្ននេះកម្លាំងនគរបាលក្រុងសៀមរាបកំពុងកសាងសំណុំរឿងបញ្ជូនទៅស្ថាប័នតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
គួរបញ្ជាក់ថា បនល្បែងស៊ីសង ដូចជាចាក់ឆ្នោត និងបៀរអាប៉ោង កំពង់រីដុះដាល់គួរឲ្យព្រួយបារម្ភ ប៉ុន្ដែប៉នល្បែងទាំងនោះភាគច្រើនជារបស់មន្ដ្រីមានសមត្ថកិច្ច ៕
ដោយ៖ ជានិរន្ដរ៍