ក្រុម​គ្រូពេទ្យ​ធ្មេញ​ស្ម័គ្រចិត្ត​ ៤​ ប្រទេស​ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ ឥត​ គិតថ្លៃ​ នៅ​ មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៤​ ខេត្ត​ សៀមរាប

ចែករំលែក៖

​ខេត្តសៀមរាប​៖​ ក្រុម​គ្រូពេទ្យ​ធ្មេញ​ស្ម័គ្រចិត្ត​មក​ពី​ប្រទេស​ចំនួន​៤​ មក​ព្យាបាល​មាត់​ធ្មេញ​ជូន​ពលរដ្ឋ​ឥត​គិតថ្លៃ​ រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​០១​រហូត​ដល់​ថ្ងៃ​ទី​០៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​ទី​៤​ ខេត្តសៀមរាប ​។​

DSC_0255

ក្នុង​ប្រតិបត្តិការ​ចុះ​ព្យា​ប​លមាត់​ធ្មេញ​ដោយ​ឥត​គិតថ្លៃ​នេះ​ ដឹកនាំ​ដោយ​លោក​ជំទាវ​ឧត្តមសេនីយ៍ឯក​ តុ​ប​ សា​រ៉​ន​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​ភស្តុ​ភា​ ហិរញ្ញវត្ថុ​ នៃ​ក្រសួង​ ការពារ​ជាតិ​ អមដំណើរ​ដោយ​លោក​ឧត្តមសេនីយ៍ឯក​ ទេព​ សំ​អាន​ អគ្គនាយករង​ អគ្គនាយកដ្ឋាន​ ភស្តុ​ភា​ ហិរញ្ញវត្ថុ​ និង​ ជា​សមាជិក​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តសៀមរាប​ ។​

​តាម​ការ​បញ្ជាក់​របស់​លោក​ លី​ ហ៊ុយ​ ប្រធាន​អង្គការ​មួយ​ ជា​ដៃគូរ​ជាមួយ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ក្នុង​រយៈពេល​ ១១​ឆ្នាំ​កន្លង​មកនេះ​ អង្គការ​របស់​លោក​បាន​រួម​សហការ​ ជាមួយ​សុខាភិបាល​ក្រសួងការពារជាតិ​ ជា​ពិសេស​លើ​ការងារ​ ព្យាបាល​ជម្ងឺ​ធ្មេញ​ជូន​ប្រជាពលរដ្ឋ​ នៅ​តាម​បណ្តា​ខេត្ត​ មាន​រយៈពេល​៧​ឆ្នាំ​មក​ហើយ​ ។​ ក្នុង​ការ​ព្យាបាល​ជម្ងឺ​ធ្មេញ​ នេះ​ ដោយ​មាន​ក្រុម​គ្រួ​ពេទ្យ​ជំនាញ​មក​ពី​ប្រទេស​អង់គ្លេស​ ,​ អូស្ត្រាលី​ ,​ អា​ល្លឺ​ម៉​ង់​ និង​ ជប៉ុន​ រួម​នឹង​ក្រុម​គ្រូពេទ្យ​ កម្ពុជា​ ដោយ​ព្យាបាល​ក្នុង​មួយ​ថ្ងៃ​បាន​ ២០០​នាក់​ ។​

​មាន​ប្រសាសន៍​សំណេះសំណាល​នោះ​ លោកស្រី​ឧត្តមសេនីយ៍ឯក​ តុ​ប​ សា​រ៉​ន​ និង​ លោក​ឧត្តម​ សេនីយ៍​ឯក​ ទេព​ សំ​អាន​ បាន​បញ្ជាក់​ថា​ ការ​ធ្វើ​អនាម័យ​មាត់​ធ្មេញ​ គឺជា​កត្តា​ចំបង​ដែល​មនុស្ស​យើង​គ្រប់​រូប​ ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ឲ្យ​បានជា​ប្រចាំ​ថ្ងៃ​ ដូច្នេះ​សុខភាព​គឺជា​កត្តា​ដ៏​សម្ខាន់​បំផុត​ សម្រាប់​មនុស្សជាតិ​គ្រប់​រូប​ ក្នុង​ការ​អនុវត្តន៍​របៀប​រស់​ នៅ​ប្រកបដោយ​សុខ​មា​ភាព​របស់​យើង​គ្រប់​គ្នា​។​ ដោយ​កត្តា​នេះ​ហើយ​ទើប​ ប្រមុខ​ រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ និង​ លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ បាន​ជម្រុញ​ឲ្យ​សុខាភិបាល​ក្រសួងការពារជាតិ​ ធ្វើ​កិច្ចសហការ​ជាមួយ​ អង្គការ​ដៃគូរ​ ដើម្បី​ចុះ​មក​ធ្វើការ​ ព្យាបាល​ជូន​ប្រជាពលរដ្ឋ​ នៅ​តាម​មូលដ្ឋាន​ដោយ​ឥត​គិតថ្លៃ​ ក្នុង​ការ​កាត់​បន្ថយ​ ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។​

​លោកស្រី​ឧត្តមសេនីយ៍ឯក​ តុ​ប​ សា​រ៉​ន​ និង​ លោក​ឧត្តម​ សេនីយ៍​ឯក​ ទេព​ សំ​អាន​ បាន​បន្ត​ទៀត​ថា​ ដើម្បី​ផ្តល់​សេវា​សុខភាព​ជូន​ ប្រជាពលរដ្ឋ​ គឺ​ ដើម្បី​ធ្វើ​ឲ្យ​សុខ​ មា​ល​ភាព​យើង​ មាន​សុខភាព​ល្អ​ សម្រាប់​ប្រកប​កិច្ច​ការងារ​ រៀនសូត្រ​ ធ្វើស្រែ​ ចំការ​ជាដើម​ ។​ ម្យ៉ាងទៀត​ ការ​ពិនិត្យ​ព្យាបាល​ជម្ងឺ​ជូន​បងប្អូន​នា​ពេល​នេះ​ ក្រុម​គ្រូពេទ្យ​យើង​មិន​រើសអើង​ ឬ​ ប្រកាន់​ន្និនាកា​រណ៍​នយោបាយ​ណា​ឡើយ​ គឺ​ធ្វើការ​ព្យាបាល​ដោយ​ឥត​គិតថ្លៃ​ជូន​ទាំងអស់​ ។​ ក្នុង​នាម​លោក​ជំទាវ​ ជា​អនុប្រធាន​ក្រុមការងារ​យេ​ន​ឌ័​រ​ នៃ​ក្រសួងការពារជាតិ​ ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ ចំពោះ​កិច្ច​សហប្រតិបត្តិការ​របស់​ក្រុមការងារ​ អង្គការ​ 1​ two​ 1​ ក្រុមការងារ​ថ្នាក់​ជាតិ​ មេបញ្ជាការ​ អាជ្ញាធរ​មូលដ្ឋាន​ និង​ ក្រុម​គ្រូពេទ្យ​ និង​ សប្បុរសជន​ដែល​ជា​ដៃគូរ​ទាំងអស់​បាន​គាំទ្រ​ជួយ​ដល់​កុមារ​កំព្រា​ ដែល​បាន​យកចិត្តទុកដាក់​ ក្នុង​ការ​ព្យាបាល​អនាម័យ​មាត់​ធ្មេញ​ មាន​សុខភាព​ល្អ​ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​ផង​ដែរ​ ។​

​ក្នុង​ឱកាស​នោះ​ដែរ​លោក​ជំទាវ​និង​លោក​ប្រតិភូ​ ក៏​បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​ពល​ទាហាន​មាន​ជម្ងឺ​កំពុង​សម្រាក់​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ ដោយ​នាំ​យក​អំណោយ​របស់​ក្រសួងការពារជាតិ​ទៅ​ចែក​ជូន​ ព្រមទាំង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​របស់​សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ និង​លោក​ឧបនាយករដ្ឋមន្ត្រី​ ទៀ​ បាញ់​ សូម​ឲ្យ​បាន​ឆាប់​ជា​ផ្សះ​ស្បើយ​ បាន​វិល​ត្រឡប់​ទៅ​កាន់​អង្គភាព​ និង​ ជួបជុំ​ក្រុម​គ្រួសារ​វិញ​ ៕​

DSC_0278DSC_0277DSC_0270DSC_0261

...

ដោយ៖ ឡាំ​ សុធា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print