ជិះ​ម៉ូតូ​លឿន​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង

ចែករំលែក៖

​ខេត្តកំពង់ឆ្នាំង​៖​ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​កើតហេតុ​ ក្រោយ​ពី​បាន​ជិះ​ម៉ូតូ​យ៉ាង​លឿន​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ ។​

a1

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ នៅ​លើ​កំណាត់​ផ្លូវ​គ្រួ​ស​ក្រហម​ ស្ថិត​ក្នុងភូមិ​ស្វាយ​ជ្រុំ​ថ្មី​ ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​រលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។​

​សមត្ថកិច្ច​នគរបាល​ ស្រុក​រលាប្អៀរ​ បានអោយ​ដឹង​ថា​ ជន​រង​គ្រោះ​មានឈ្មោះ​ ឈៀង​ សីលា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ជិះ​ម៉ូតូ​ម៉ាក​ ស៊ុ​យ​ហ្ស៊ុ​យ​គី​ វី​វ៉ា​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ កណ្តាល​ ១B​ -៦១៤២​ ។​

​សមត្ថកិច្ច​បានអោយ​ដឹង​ទៀត​ថា​ ក្នុង​ពេល​កើតហេតុ​ ជន​រង​គ្រោះ​ជិះ​ម៉ូតូ​របស់​ខ្លួន​ បោះពួយ​យ៉ាង​លឿន​ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ ដោយសារ​តែង​ងិ​ត​ផង​នោះ​ ក៍​ជ្រុល​ទៅ​បុក​គោ​យន្ត​កន្ត្រៃ​ពេញ​មួយ​ទំហឹង​តែ​ម្តង​ បណ្តាល​អោយ​ជន​រង​គ្រោះ​ផ្លោង​ប៉ើង​ចេញពី​ម៉ូតូ​ និង​រង​របួស​រយៈ​ ក​ ធ្ងន់ធ្ងរ​និង​ហូរ​ឈាម​ច្រើន​ បណ្តាល​អោយ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​ដោយឡែក​គោ​យន្ត​កន្ត្រៃ​ ក្រោយ​ពេល​កើតហេតុ​ឃើញ​ស្ថានភាព​បែប​នេះ​បាន​បើក​រត់គេច​តែ​ម្តង​ ៕​

...

ដោយ៖ ច​ន្ថា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print