ខេត្តកំពង់ឆ្នាំង៖ លោក សន វី អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់លែង និងជាប្រធានក្រុមការងារចុះជួយឃុំត្រងិល តំណាងដ៏ខ្ពង់ខ្ពស់ លោករដ្ឋមន្ត្រី ត្រាំ អុីវតឹក ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទឹកផុស និងស្រុកកំពង់លែង នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុណ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃ២៣ ខែកុម្ភ: ឆ្នាំ២០១៨ នៅមន្ទីរបក្សឃុំត្រងិល បានអញ្ជើញរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ ជាមួយនិងក្រុមការងារ សហការី។
ក្នុងពិធីនោះ មានការចូលរួមពីក្រុមការងារថ្នាក់ខេត្ត ស្រុក និងឃុំ សរុបចំនួន១២០នាក់។
បន្ទាប់មកក្រុមការងារក៏បានឆ្លៀតឱកាសចុះពិនិត្យការកសាងសង់ស្នាក់ការបក្ស ដើម្បីជាកន្លែងធ្វើការដ៏សមរម្យដល់ក្រុមការងារក៏ដូចជាបំពេញតាមបំណងចង់បានពីក្រុមការងារបក្សថ្នាក់មូលដ្ឋាន ដែលពេលនេះដំណើរការបានប្រហែលជា៩០ភាគរយ ទាំងអាគារសំណង់ស្នាក់ការបក្ស និងបង្គន់អនាម័យ៕
សុខ ខេមរា