អាជ្ញាធរផ្សារកំពង់ធំមិនយកចិត្តទុកដាក់រឿងសុខភាពអាជីវករឡើយទុកគំនរសំរាមឲ្យស្អុយធុមក្លិនអសោចិ៍

ចែករំលែក៖

ខេត្តកំពង់ធំ៖ គំនរសំរាមគរដូចភ្នំនៅជាប់ខ្នងអាជីវករលក់ដូរ បន្លែ ត្រី សាច់ ពោរពេញដោយក្លិនស្អុយអសោចិ៍ ជាមួយនឹងហ្វូងសត្វរុយដ៏ច្រើនមហិមា ជាប្រភពចម្លងមេរោគដ៏សាហាវ ដែលនឹងធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាមិនខាន ប្រសិនបើអាជ្ញាធរគ្មានការយកចិត្តទុកដាក់រឿងសុខភាព ។

ក្រុមអាជីវករបានត្អូញត្អែរថា ពួកគាត់មិនអាចធ្វើអ្វីបានឡើយ ព្រោះអាជ្ញាធរផ្សារ និងក្រុមហ៊ុនសំរាមតែងតែសន្យាខ្យល់ ពីការប្តូរទីតាំងដាក់សំរាម ក៏ដូចជារយៈពេលនៃការប្រមូលយកសំរាមចេញពីនេះផងដែរ ។ ពេលខ្លះ គំនរសំរាមនៅរហូតដល់ពីរថ្ងៃទើបយកចោល ពេលយកចោលម្តងៗ ធ្វើទឹកស្អុយចេញពីគំនរសំរាមនេះជះក្លិនយ៉ាងខ្លាំងមួយថ្ងៃៗ អង្គុយរង់ចាំបក់រុយស្ទើរតែគ្មានពេលលក់ដូរ ។

អ្នកស្រី អួង ផល្លីបានប្រាប់តាមកិច្ចសម្ភាសថា ទោះបី ត្រី សាច់ និងបន្លែ ទាំងនេះ គ្មានជាតិ គីមី យ៉ាងណាក្តី ប៉ុន្តែពួកគាត់នៅតែមានការព្រួយបារម្ភ ព្រោះក្លិនស្អុយ និងសត្វរុយ មកទំនៅលើម្ហូបអាហារទាំងនោះដូចសត្វឃ្មុំអីចឹង។ លើសពីនេះទៅទៀត ទីតាំងសំរាមនេះនៅជាប់ល្បងសាលា រៀន កំពង់ធំក្រុង ដែលជានិច្ចកាលតែងតែជះ ក្លិនស្អុយទៅកាន់សិស្សដែលរៀននៅនោះ ហើយមាតាបិតា ក៏សម្តែងនូវការព្រួយបារម្ភ ចំពោះ សុខភាពកូន ជាចម្បង៕ ប៊ុនរិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print