ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំគណៈអភិបាល ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងដោយមានការចូករួមពីលោក លោកស្រីអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបាលខណ្ឌ លោក លោកស្រីការិយាល័យជំនាញជុំវិញខណ្ឌ និងទីរួមផ្សារទាំង៣ ដើម្បីដាក់ឆ្លង និងផ្សព្វផ្សាយ របៀបវារៈមួយចំនួនរួមមាន ៖
១-បន្តពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈក្នុងមូលដ្ឋាន
២-វឌ្ឍនៈភាពនៃការងារស្តារលូ នៅក្នុងមូលដ្ឋានខណ្ឌ
៣-ការងារគ្រប់គ្រងសំណង់ ដីធ្លី និងផ្ទះ
៤-ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៥-ឆ្លងសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររដ្ឋបាលខណ្ឌ ប្រចាំខែកុម្ភៈ ឆ្នាំ២០១៨
៦-ឆ្លងសេចក្តីព្រាងសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៨-២០២០) របស់រដ្ឋបាលខណ្ឌដូនពេញ
៧-ឆ្លងសេចក្តីព្រាង តារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ប្រចាំខែកុម្ភៈ ជូនមន្រ្តីបម្រើការងារក្នុងខណ្ឌដូនពេញ
៨-ការងារផ្សេងៗ ៕ស តារា