ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភះ ឆ្នាំ២០១៨ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំបែងចែកកម្លាំងជា៥គោលដៅ ដេីម្បីចុះរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និង បទល្មើសផ្សេងៗ រួមមាន ៖
ដោយគោលដៅទី១; ចុះត្រួតពិនិត្យការងារសន្តិសុខ សុវត្ថិភាព សណ្តាប់ធាប់ និងអនាមយ័ នៅមណ្ឌលការិយាលយ័បោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅវិទ្យាលយ័ ប៊ុនរ៉ានី ហ៊ុនសែន វត្តភ្នំ ។
គោលដៅទី២;-ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
គោលដៅទី៣;-ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះចាប់ម៉ូតូជិះបញ្ជាស់ទិសចរាចរណ៍ អត់មួក និង កញ្ចក់ នៅបណ្តោយផ្លូវលេខ១០៦ និង ១០៨ ស្ថិតនៅក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
គោលដៅទី៤;-លោក ឈឹម ឌីណា អភិបាលរងខណ្ឌ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ចុះរដ្ឋបាល នៅម្លុកតាន់ប៉ា ស្ថិតនៅក្នុង សង្កាត់ផ្សារថ្មីទី៣ ជាលទ្ធផល ឃាត់ខ្លួនមនុស្ស បានចំនួន២នាក់(ប្រើប្រាស់គ្រឿងញៀន) ទូហ្គេមបាញ់ត្រីចំនួន០១ទូ ដាវសាំម៉ូរៃចំនួន៤ដេីម និង ឧបរណ៍ប្រេីប្រាស់គ្រឿងញៀនមួយចំនួន ។
គោលដៅទី៥;-លោក គឹម វុត្ថា ប្រធានប្រជាការពារខណ្ឌ ដឹកនាំកម្លាំងប្រជាការពារខណ្ឌចុះចាប់ម៉ូតូជិះបញ្ជាស់ទិសចរាចរណ៍ អត់មួក និង កញ្ចក់ នៅបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ៕ស តារា